Connect with us

កីឡា

កំពូល​អ្នក​ប្រដាល់ជប៉ុន Naoya Inoue កំពុង​កាន់​កំណត់ត្រា មិនចាញ់សោះរយៈពេល ១៣ ឆ្នាំ

បានផុស

នៅ

នៅក្នុងប្រទេស ជប៉ុន ក្រៅពីសម្បូរធនធានកីឡាករ ឃីគបុកស៊ីង ពួកគេក៏ល្បីខ្លាំងផងដែរ អំពីកីឡាករសកលឆ្នើមៗលំដាប់ពិភពលោក។ ជាក់ស្តែង ពួកគេមានកីឡាករប្រដាល់សកលដ៏ល្បីម្នាក់ គឺ​កីឡាករ​ Naoya Inoue ​ដែល​​កំពុងកាន់កំណត់ត្រាប្រកួត​រយៈ​ពេល​ ១៣ ឆ្នាំ​ចុង​ក្រោយមិនចាញ់សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ​ Naoya Inoue

កីឡាករ Naoya ដែល​កើតនៅថ្ងៃ១០ មេសា ឆ្នាំ១៩៩៣ ជាអ្នកប្រដាល់សកលអាជីព​ បាន​ចាប់​ផ្តើម​​ប្រកួត​​​ប្រដាល់​សកល​​​ស្ម័គ្រ​ចិត្ត​ពី​ឆ្នាំ​២០១០ ដល់​២០១២ ដែលធ្លាប់ប្រកួតក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន​មាន​ដូច​ជា ជើង​ឯក​យុវជន​អាស៊ី ជើង​ឯក​យុវជន​ពិភព​លោក ជើង​ឯកពិភព​លោក AIBA និង​ជម្រុះ​តំបន់​អាស៊ី​ដើម្បី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។ នៅ​ចុង​ឆ្នាំ២០១២ រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួត​ប្រដាល់​សកល​អាជីព​​ ហើយ​ប្រកួត​ដំបូងរូបគេ​​បាន​ផ្តួល​កីឡាករ Crison Omayao ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៤។

គិតតាំងពីឆ្នាំ២០១២ ដល់ខែ តុលា ឆ្នាំ២០២៥ ជើង​ខ្លាំង Inoue បានប្រឡូកអាជីពប្រដាល់​រយៈ​ពេល ​១៣ ឆ្នាំ​ហើយ​ ដោយ​ឡើង​សង្វៀន​ ៣១ លើក ក្នុងនោះជាលទ្ធផលឈ្នះទាំង ៣១ លើក និងផ្ដួលដៃគូឱ្យបោះបង់ការប្រកួតចំនួន ​២៧ លើក។

កីឡាករ​ Naoya Inoue

ឆ្លងកាត់រយៈពេល ១៣ ឆ្នាំ អ្នកប្រដាល់ ជប៉ុន វ័យ ៣២ ឆ្នាំ ប្រមូលបានខ្សែក្រវាត់លំដាប់ពិភពលោកចំនួន ១២ ខ្សែ រួម​មាន​​ខ្សែក្រវាត់ WBA (Unified) bantamweight, WBA (Regular) bantamweight, WBO super bantamweight, IBF super bantamweight, WBC super bantamweight, WBA (Super) super bantamweight, WBO bantamweight, IBF bantamweight, WBC bantamweight, WBA (Super) bantamweight, WBO junior bantamweight និងខ្សែ​ក្រវាត់ WBC light flyweight។

ទន្ទឹមនឹងសមត្ថភាពដ៏ល្អបែបនេះ កាលពីឆ្នាំ២០២៣ កំពូល​អ្នក​​ប្រដាល់​អាស៊ី Manny Pacquiao ធ្លាប់បានលើក​សរសើរ​យ៉ាង​ខ្លាំង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Inoue។ វីរបុរស​ហ្វីលីពីន​បាន​សរសើរ​ថា ៖«Inoue មាន​ល្បឿន​ដ៏​អស្ចារ្យ និង​កណ្តាប់​ដៃ​មាន​កម្លាំង​ខ្លាំង។ គាត់​ជា​កីឡាករ​ប្រដាល់​ដ៏​ពិសេស​ម្នាក់»។

Inoue មាន​​រហស្សនាម​មួយទៀត ត្រូវបានគេហៅថា “Monster” នោះគឺដោយសារ​តែអំណាច​កណ្តាប់​ដៃ​ដ៏​ពិសេស​​របស់គាត់ ដែលមាន​ភាគរយ​ក្នុង​ការ​​ផ្តួល​ដៃ​គូ​​រហូត​ដល់ទៅ ៨៨.៨៨%។ តាមរយៈភាពអំណោយផល ក៏ដូចជាចំណុចពិសេសត្រង់កណ្តាប់ដៃបែបនេះ បានធ្វើឱ្យ Inoue មិនដែលចាញ់សោះចាប់តាំងពីចាប់អាជីពជាកីឡាករប្រដាល់សកល ហើយខ្សែក្រវាត់របស់គេនៅតែមិនទាន់បាត់បង់មួយខ្សែណា ទោះបីជាមានកីឡាករជាច្រើនចូលមកដណ្តើមក៏ដោយ៕

កីឡាករ​ Naoya Inoue

ប្រែសម្រួល៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម