ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃ៖ សេដ្ឋកិច្ចធ្លាក់ចុះនៅត្រីមាសទី៣
ធនាគារកណ្ដាលថៃ (BoT) បានព្រមានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅត្រីមាសទី៣ (កក្កដា-កញ្ញា) ដែលជាការធ្លាក់ចុះប្រចាំត្រីមាសជាលើកដំបូងរាប់តាំងពីចុងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធ ធនាគារកណ្តាលថៃបានកែសម្រួលការព្យាករសេដ្ឋកិច្ចប្រចាំត្រីមាសទី៣ មកត្រឹម ដក ០,៥ ភាគរយ ធៀបនឹងត្រីមាសទី២ ខណៈរំពឹងកំណើន ០,៥ ភាគរយ នៅត្រីមាសចុងក្រោយ។
មន្រ្តីជាន់ខ្ពស់ BoT លោកស្រី Pranee Sutthasri បានសន្មតថា ការធ្លាក់ចុះសេដ្ឋកិច្ចនេះ បណ្ដាលមកពីកត្តាជាច្រើន រាប់ចាប់ពីការបិទរោងចក្របណ្តោះអាសន្ន រហូតដល់ផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក។
លោកស្រីបានបន្តថា៖ «សេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញនៅត្រីមាសទី៤ ខណៈរោងចក្របើកដំណើរការឡើងវិញ ហើយវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជំរុញការប្រើប្រាស់»។
ការព្រមានពីសម្ពាធសេដ្ឋកិច្ចរបស់ BoT ធ្វើឡើង ក្រោយក្រុមហ៊ុនផលិតកម្មថៃបានព្រមានថា ពួកគេកំពុងរងផលប៉ះពាល់ខ្លាំងដោយពន្ធរបស់សហរដ្ឋអាមេរិក និងកំណើននៃតម្លៃប្រាក់បាត ចំពេលដែលសេដ្ឋកិច្ចបន្តដើរអូសជើង។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃ បង្ហាញពីនិន្នាការបញ្ច្រាស់ពីសេដ្ឋកិច្ចរបស់គូប្រជែងសំខាន់ៗនៅអាស៊ី។ ជាក់ស្ដែង វៀតណាមឯណោះវិញ បានកំណើនសេដ្ឋកិច្ច ១០ ភាគរយ ក្នុងមួយឆ្នាំៗ រយៈពេល ៥ ឆ្នាំទៅមុខ ទោះបីជារងការគំរាមកំហែងពីពន្ធអាមេរិក និងភាពមិនប្រាកដប្រជាសកលផ្សេងៗក្ដី។ សេដ្ឋកិច្ចវៀតណាម បានកើនឡើងប្រមាណ ៨,២២ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


