ព័ត៌មានអន្ដរជាតិ
ម៉ាឌូរ៉ូចោទអាមេរិកថាចង់«បង្កសង្រ្គាម» ក្រោយក្រុងវ៉ាស៊ីនតោនបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងដ៏ធំបំផុតទៅកាន់ការ៉ាប៊ីន
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ«បង្កសង្រ្គាមមិនចេះចប់មិនចេះហើយថ្មីមួយទៀត» បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវា USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះចម្បាំងដ៏ធំបំផុតរបស់ពិភពលោក ឆ្ពោះទៅកាន់តំបន់ការ៉ាប៊ីន ដែលជាការកើនឡើងដ៏ធំនៅក្នុងការកសាងយោធារបស់រដ្ឋបាលលោកត្រាំនៅក្នុងតំបន់។

យោងតាម BBC ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រទី២៤ខែតុលា លោកម៉ាឌូរ៉ូ បាននិយាយថា សហរដ្ឋអាមេរិកកំពុង«បង្កើតជម្លោះមួយទៀត» ក្រោមរូបភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។
លោកបានរៀបរាប់ថា «ពួកគេកំពុងបង្កសង្រ្គាមមិនចេះចប់មិនចេះហើយថ្មីមួយទៀត។ ពួកគេធ្លាប់សន្យាថា ពួកគេនឹងមិនចូលរួមក្នុងសង្គ្រាមទៀតទេ តែពួកគេបែរជាកំពុងបង្កើតសង្គ្រាម»។
នាវា Gerald R. Ford ដែលអាចផ្ទុកយន្តហោះដល់ទៅ៩០គ្រឿងត្រូវបានបញ្ជាដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ឲ្យផ្លាស់ទីពីសមុទ្រមេឌីទែរ៉ាណេ ទៅកាន់តំបន់បញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់លើអាមេរិកកណ្តាល និងខាងត្បូង ព្រមទាំងតំបន់ការ៉ាប៊ីន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានប្រាប់ថា នាវាផ្ទុកយន្តហោះចម្បាំងនេះនឹង«ពង្រឹង និងបង្កើនសមត្ថភាពដែលមានស្រាប់ ដើម្បីបង្អាក់ការជួញដូរគ្រឿងញៀន និងរុះរើអង្គការឧក្រិដ្ឋកម្មឆ្លងដែន»។
ការដាក់ពង្រាយនេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកចំនួន១០លើក ចាប់តាំងពីដើមខែកញ្ញាលើទូកដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ដោយអ្នកជួញដូរគ្រឿងញៀន ក្នុងនោះមានមួយកាលពីថ្ងៃសុក្រដែលសមាជិកជនសង្ស័យចំនួន៦នាក់នៃក្រុមឧក្រិដ្ឋជន Tren de Aragua របស់ប្រទេសវ៉េណេស៊ុយអេឡា ត្រូវបានសម្លាប់។ លោក Hegseth បាននិយាយថា ប្រតិបត្តិការចុងក្រោយនេះ បានកំណត់គោលដៅលើនាវា«ភេរវករគ្រឿងញៀន» នៅក្នុងសមុទ្រការ៉ាប៊ីន។

ប្រធានាធិបតី ដូណាល់ ត្រាំ បានពណ៌នាម្តងហើយម្តងទៀតនូវប្រតិបត្តិការនេះថាជាផ្នែកនៃ«សង្រ្គាមលើការជួញដូរគ្រឿងញៀន»របស់រដ្ឋបាលគាត់ ហើយលោកថែមទាំងបានណែនាំអំពីការពង្រីកការវាយប្រហារទៅកាន់គោលដៅដែលមានមូលដ្ឋាននៅលើដីគោកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាផងដែរ។
លោកត្រាំ បានលើកឡើងកាលពីដើមសប្តាហ៍នេះថា «យើងពិតជាកំពុងសម្លឹងមើលដីគោកឥឡូវនេះ ពីព្រោះយើងគ្រប់គ្រងសមុទ្របានយ៉ាងល្អ»។
មន្ត្រីអាមេរិកមិនបានបញ្ជាក់ថាតើការវាយប្រហារតាមផ្លូវគោកនឹងកើតមានឬយ៉ាងណានោះទេ ប៉ុន្តែ CNN បានរាយការណ៍ថា សេតវិមានកំពុងពិចារណាការវាយប្រហារលើកន្លែងផលិតកូកាអ៊ីន និងផ្លូវជួញដូរគ្រឿងញៀននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


