ព័ត៌មានអន្ដរជាតិ
ម៉ាឌូរ៉ូ អួតថា វ៉េណេស៊ុយអេឡាមានមីស៊ីលរុស្ស៊ី ៥០០០គ្រាប់ ខណៈអាមេរិកពង្រីកវត្តមានយោធានៅការីប៊ីន
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃពុធទី២២ខែតុលាថា ប្រទេសរបស់លោកបានដាក់ពង្រាយមីស៊ីលប្រឆាំងយន្តហោះចម្បាំង Igla-S ដែលផលិតដោយរុស្ស៊ីចំនួន ៥ ០០០គ្រាប់នៅទូទាំងទីតាំងការពារដែនអាកាសសំខាន់ៗ ខណៈដែលមានភាពតានតឹងចំពោះការកើនឡើងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាប៊ីន។

លោកម៉ាឌូរ៉ូ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «កងកម្លាំងយោធានៅក្នុងពិភពលោកសុទ្ធតែដឹងពីអំណាចរបស់ Igla-S ហើយប្រទេសវ៉េណេស៊ុយអេឡាមានមិនតិចជាង ៥ ០០០គ្រាប់ទេ»។
មីស៊ីល Igla-S ផលិតដោយរុស្ស៊ី គឺជាមីស៊ីលរយៈចម្ងាយខ្លីចល័ត ដែលអាចកំណត់គោលដៅលើយន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងយន្តហោះហោះហើរទាប។
ការកត់សម្គាល់របស់មេដឹកនាំវ៉េណេស៊ុយអេឡា បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ទាហានម៉ារីន និងនាវិកចំនួន ៤ ៥០០នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ការ៉ាប៊ីន ដែលជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងគ្រឿងញៀន និងបានបង្ហើបអំពីសកម្មភាពប្រតិបត្តិការដីគោកបន្ថែមទៀតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោកត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «យើងពិតជាកំពុងចង់ធ្វើប្រតិបត្តិការដីគោកឥឡូវនេះ ពីព្រោះយើងគ្រប់គ្រងដែនសមុទ្របានយ៉ាងល្អ»។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់លោកម៉ាឌូរ៉ូ ពីបទមានទំនាក់ទំនងទៅនឹងក្រុមជួញដូរគ្រឿងញៀន ហើយបានចាត់តាំងសហការីរបស់គាត់មួយចំនួនជាផ្នែកនៃ«បណ្តាញភេរវកម្ម»។ ខណៈពេលដែលមន្ត្រីអាមេរិកនិយាយថា អន្តរាគមន៍យោធានៅតែជាជម្រើស គោលដៅចម្បងរបស់ពួកគេគឺដាក់សម្ពាធឲ្យលោកម៉ាឌូរ៉ូចុះចេញពីតំណែងតាមរយៈការដាក់ទណ្ឌកម្ម និងការគំរាមកំហែងនៃកងកម្លាំង។
លោកម៉ាឌូរ៉ូ បានឆ្លើយតបដោយការចល័តទ័ព និងអះអាងថា កងជីវពលស្ម័គ្រចិត្តរាប់លាននាក់ត្រៀមខ្លួនប្រយុទ្ធដើម្បីការពារជាតិ។ ទោះជាយ៉ាងណា អ្នកវិភាគបានចោទសួរទាំងទំហំ និងការហ្វឹកហាត់របស់កងកម្លាំងទាំងនោះ។
ទូរទស្សន៍ CNN បានកត់សម្គាល់ថា មីស៊ីល Igla-S ពិតជាស្ថិតនៅក្នុងឃ្លាំងអាវុធរបស់ប្រទេសវ៉េណេស៊ុយអេឡាជាយូរមកហើយ ទោះបីជាចំនួនដែលអះអាងដោយលោកម៉ាឌូរ៉ូ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យក៏ដោយ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


