Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ីទទួល​ជោគជ័យ ក្នុង​ការ​សាកល្បងមីស៊ីល​ឆ្លង​ទ្វីប ដើរ​ដោយថាមពល​នុយក្លេអ៊ែរ

បានផុស

នៅ

លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​ថា ប្រទេសរុស្ស៊ីបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីល​ឆ្លងទ្វីប ដែលមានសមត្ថភាពនុយក្លេអ៊ែរ និង​ដើរ​ដោយ​​ថាមពលនុយក្លេអែរថ្មី ដោយនាំអាវុធដែលពន្យារពេលយូរមកហើយ​នេះ​កាន់តែកៀកនឹងការដាក់ពង្រាយសម្រាប់​កង​កម្លាំង​​​ទី​ក្រុង​មូស្គូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

យោង​តាម​ទីភ្នាក់ងារ​ព័ត៍មាន AP លោកពូទីន កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​ខែ​តុលា​​បានទទួលរបាយការណ៍ពីអគ្គសេនាធិការ​រុស្ស៊ី​លោក Valery Gerasimov ដែលប្រាប់​ថា មីស៊ីល Burevestnik ហោះ​​បាន​ចម្ងាយ ១៤ ០០០​គីឡូម៉ែត្រក្នុងរយៈពេល១៥​ម៉ោង ដោយប្រើថាមពល​នុយក្លេអ៊ែរ​សុទ្ធសាធ។

Burevestnik ដែល​​អង្គការ​ណាតូ​ហៅ​​ថា «Skyfall» ស្ថិតក្រោមការអភិវឌ្ឍ​អស់​ពេល​ជាច្រើនឆ្នាំ ហើយត្រូវបានរចនាឡើងដើម្បីគេចពី​ប្រព័ន្ធ​ការពារ​មីស៊ីល​ដែលមានស្រាប់​នា​​ពេល​បច្ចុប្បន្ន ជាមួយនឹងរយៈចម្ងាយ​ដ៏​ឆ្ងាយ និងផ្លូវហោះហើរដែលមិនអាចទាយទុកជាមុនបាន​របស់​វា។

លោក​ពូទីន បានបញ្ជាក់​ថា រុស្ស៊ីនឹងចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដាក់ពង្រាយ Burevestnik ហើយ​អួត​ថា ទោះ​​ខែល​ការពារ​នា​ពេល​អនាគត​ក៏​មិន​អាច​ស្ទាក់​ចាប់​មីស៊ីល​ដ៏​ខ្លាំងក្លា​របស់​រុស្ស៊ី​មួយ​នេះ​បាន​ដែរ។

សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ សុទ្ធ​តែ​​បាន​រុក​រក​មីស៊ីល​ដែល​​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់ ប៉ុន្តែ​បាន​បោះ​បង់​ចោល​វិញ​​ដោយ​អះអាង​ថា​វា​​គ្មាន​សុវត្ថិភាព។ ការផ្ទុះនៅឆ្នាំ​២០១៩​កំឡុងពេលធ្វើតេស្ត​មីស៊ីល Burevestnik បានសម្លាប់មនុស្ស​៧​នាក់ និងបណ្តាល​ឲ្យ​មានការកើនឡើងនៃវិទ្យុសកម្ម។

លោក Kirill Dmitriev ជំនួយការកំពូលរបស់វិមានក្រឹមឡាំង បាននិយាយថា ទីក្រុងមូស្គូ​បានជូនដំណឹងដល់មន្ត្រីសហរដ្ឋអាមេរិក អំពីការសាកល្បងដោយជោគជ័យ ដោយហៅវាថាជាអាវុធប្រភេទថ្មីពិតប្រាកដ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសមយុទ្ធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនៅដើមសប្តាហ៍នេះ ដែលរួមមាន ការបាញ់មីស៊ីលចេញពីដី អាកាស និងសមុទ្រ ក្នុង​គោល​បំណង​រក្សាសម្ពាធលើសង្គ្រាមនៅអ៊ុយក្រែន៕

ការ​ធ្វើ​តេស្ត​មីស៊ីល Burevestnik ឆ្នាំ​២០១៨ (រូបថត៖ Wiki)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម