ព័ត៌មានជាតិ
មន្ទីរការងារ និងគ្រឹះស្ថានសិក្សា នៃក្រសួងការងារអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
មន្ទីរការងារ និងគ្រឹះស្ថានសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញការសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបង្ហាញពីជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម ដែលបាននាំយកសន្តិភាពពិតប្រាកដជូនជាតិមាតុភូមិ។

លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបង្ហាញការអបអរសាទរយ៉ាងក្លៀវក្លាប្រកបដោយមោទនភាពចំពោះជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។
លោកថ្លែងថា «យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពកោតសរសើរ និងស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះការដាក់ចេញនូវយុទ្ធសាស្រ្តនយោបាយ ស្ងាត់តែមិនស្ងៀម របស់ សម្តេចធិបតី ដែលនាំមកនូវជោគជ័យដ៏ធំធេងសម្រាប់ជាតិ និងប្រជាជន»។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង ក៏បានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅចំពោះមុខ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោកថ្លែងថា «ខ្ញុំបាទជឿជាក់លើគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវអភិក្រម “ស្ងៀមស្ងាត់ ស្ងាត់តែមិនស្ងៀម” ជាអភិក្រមប្រកបដោយគតិបណ្ឌិតជាក់ស្តែងនាថ្ងៃនេះអភិក្រមនេះ ក៏ទទួលបានផ្លែផ្កាដ៏ត្រចេះត្រចង់ដែលមិនអាចកាត់ថ្លៃបាន គឺកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។

ស្រដៀងគ្នានេះ លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញការអបសាទរចំពោះការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ លោកបានបង្ហាញពីក្តីមោទនភាពបំផុតចំពោះសម្តេចទាំងទ្វេដែលចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ ជាពិសេស ការស្វែងរកសន្តិភាពក្នុងពេលនេះ។
លោកថ្លែងថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះភាពជោគជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះ ព្រោះវាបាននាំមកនូវ ការរក្សា ផ្ទះសំបែង ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាជន និងកងកម្លាំងរបស់ប្រទេសទាំងពីរ»។
ថ្នាក់ដឹកនាំមន្ទីរការងារ និងគ្រឹះស្ថានសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាកុំឱ្យបែកសាមគ្គី និងជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដោយអនុវត្តនូវអភិក្រម “ស្ងៀមស្ងាត់ ស្ងាត់តែមិនស្ងៀម”៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


