Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកែប ណែនាំអាជ្ញាធរពិនិត្យសណ្តាប់​ធ្នាប់តាមតំបន់ទេសចរណ៍ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងថ្ងៃបុណ្យអុំទូក

បានផុស

នៅ

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី៣០ ខែតុលា បានធ្វើការណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោម និងមន្ទីរជំនាញ ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការរៀបចំសណ្តាប់ធ្នាប់ និងបង្កើតបរិយាកាសល្អនៅតាមតំបន់ទេសចរណ៍ទាំងអស់ទូរទាំងខេត្ត ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរដែលនឹងមកលម្ហែលេងកម្សាន្ត ក្នុងថ្ងៃឈប់សម្រាកនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងមកដល់ឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ បានសង្កត់ធ្ងន់ថា ខេត្តកែបជាទិសដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ដូច្នេះអាជ្ញាធរមូលដ្ឋានគ្រប់កម្រិតត្រូវយកចិត្តទុកដាក់លើសណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាព និងភាពស្អាតស្អំតាមតំបន់ទេសចរណ៍នានា ទាំងនៅលើគោក និងលើកោះជាដើម។

លោកអភិបាលខេត្តជំរុញឲ្យបង្កើតក្រុមត្រួតពិនិត្យជាប្រចាំ ដើម្បីសម្អាតកាកសំណល់ ត្រួតពិនិត្យការចតយានយន្ត និងការផ្តល់សេវាដល់ភ្ញៀវឱ្យមានរបៀបរៀបរយ ជាពិសេសនោះ ត្រូវធ្វើការទប់ស្កាត់អាជីវករដែលរកស៊ីបន្លំ បោកប្រាស់ភ្ញៀវទេសចរ ឬតាមរយៈរូបភាពឆ្លៀតឱកាសផ្សេងៗក្នុងរដូវកាលបន្ទាន់ធំៗ។

លោក សោម ពិសិដ្ឋ ក៏បានណែនាំឱ្យមន្ត្រីនគរបាលសង្កាត់ និងក្រុមការងារសន្តិសុខទាំងឡាយ ត្រូវប្រតិបត្តិការយ៉ាងម៉ត់ចត់ ដើម្បីធានាថា ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ និងទទួលបានបទពិសោធន៍ល្អៗ ពោរពេញដោយសុវត្ថិភាព និងមានភាពរីករាយនៅពេលមកលេងលម្ហែកម្សាន្តនៅខេត្តកែប។ ក្រៅពីនេះ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងអាជីវករត្រូវរួមគ្នាថែរក្សាបរិស្ថានសម្អាតឱ្យស្អាតនៅតាមបណ្តោយឆ្នេរ និងទីកន្លែងសាធារណៈផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម