ព័ត៌មានជាតិ
ក្រុមហ៊ុន Aeon Mall រៀបចំពិធីសូត្រមន្តលើករាសី និងបញ្ចៀសគ្រោះឧបទ្ទវនៅផ្សារទំនើបអ៊ីអនមានជ័យ
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន Aeon Mall Cambodia CO., Ltd. បានរៀបចំពិធីសូត្រមន្តលើករាសី និងឧទ្ទិសកុសលដល់ប្រជាជនដែលបានបាត់បង់ជីវិត ក្នុងជម្លោះ ព្រំដែន កម្ពុជា–ថៃ រួមទាំងសោកនាដកម្ម នៃការលោតពីលើអាគារកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ នៅផ្សារទំនើបអ៉ីអនម៉លមានជ័យ (Aeon 3) ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងសុំពរជ័យជូនដល់ដៃគូអាជីវកម្ម អតិថិជន និងបុគ្គលិកទាំងអស់ ដើម្បីទទួលបានសុខសន្តិភាព ស្របតាមចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន ដែលផ្តោតសំខាន់លើ អតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងប្រទេសកម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មានហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយកើតឡើង ដោយបុរសជនជាតិខ្មែរម្នាក់ បានលោតពីលើអគារជាន់ទី៣ នៃផ្សារទំនើបអ៉ីអន ម៉ល មានជ័យ បាត់បង់ជីវិត នាវេលាម៉ោង ១៖៣១ នាទីរសៀល។ ក្រោយមានករណីនេះកើតឡើង អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ដើម្បីហ៊ុំព័ទ្ធទីតាំង និងចាប់ផ្តើមការងារស៊ើបអង្កេតភ្លាមៗ។

ជាមួយគ្នានេះ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ប្តេជ្ញាចិត្តបន្តផ្តល់ជូននូវសុវត្ថិភាព និងការចូលរួមជាមួយសាធារណជន ដើម្បីឱ្យទទួលបានសេចក្ដីសុខ និងបន្តផ្តល់នូវលទ្ធភាពថ្មីៗដល់ប្រជាជនបន្តទៀត៕









-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


