ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយចាយទុនវិនិយោគអស់ជាង ៧០០ លានដុល្លារ លើគម្រោងផ្សារទំនើបទាំង ៣ នៅកម្ពុជា
បើតាមលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉លបានឲ្យដឹងថា ក្រុមហ៊ុនបានវិនិយោគអស់ទឹកប្រាក់ប្រមាណ ៧០០ លានដុល្លារលើគម្រោងអភិវឌ្ឍផ្សារទំនើបទាំង ៣ នៅកម្ពុជា ។
នៅក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក TSUBOYA MASAYUKI បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦ លានដុល្លាអាមេរិក បង្កើតផ្សារទំនើបចំនួន ៣ ទីតាំង នៅប្រទេសកម្ពុជាក្នុងនោះរួមមាន គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១, គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី២ និងគម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី៣។

បើតាមនាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល ជំនួបនាឱកាសនោះក៏ធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំអនុសាសន៍ណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន AEON Mall (Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន និងមានផ្សារទំនើបសរុបប្រមាណ ២០៣ ផ្សារ ពី១៤ប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក។
នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជា នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនជប៉ុនចំនួន ២ ក្នុងចំណោមក្រុមហ៊ុនជប៉ុនផ្សេងទៀត ដែលកំពុងវិនិយោគនៅកម្ពុជា។ នៅក្នុងនោះសម្តេចបានលើកពីការវិនិយោគរបស់ក្រុមហ៊ុន AEON Mall។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន AEON Mall Cambodia បានដាក់ទុនវិនិយោគដំបូងចំនួន ២០០ លានដុល្លារអាមេរិកដើម្បីសាងសង់ផ្សារទំនើប AEON Mall ដំបូងក្នុងរាជធានីភ្នំពេញ។ ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុនបានបោះទុនបន្ថែមចំនួន ៤០៩ លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើប AEON Mall ទីពីរ និងទីបី។
ក្រុមហ៊ុនក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតឈ្មោះថា AEON Mall (Cambodia) Logi Plus ដើម្បីរួមចំណែកដោះស្រាយបញ្ហាដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

លោក អាកាដា ម៉ូតូយ៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL ក្នុងឱកាសជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជានៅប្រទេសជប៉ុន ក៏បានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននិងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតបសម្តេចធិបតីបានសម្តែងការអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


