Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រួយបារម្ភសុខភាពពលរដ្ធ ក្រោយប្រេងកូឡាថៃផ្ទុកសារធាតុពុល ដាក់លក់ព្រោងព្រាត

បានផុស

នៅ

កាលពីថ្ងៃទី៣០ ខែតុលា ប្រទេសវៀតណាមបានចេញសេចក្ដីថ្លែងការមួយបន្ទាន់ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃរកឃើញការបំពុលលើសកម្រិតនៅក្នុងប្រេងកូឡា Hong Thai ដែលនោះបានបង្កឲ្យមានការព្រួយបារម្ភសុខភាពក្នុងចំណោមអ្នកប្រើប្រាស់ ស្របពេលដែលផលិតផលនេះ ដាក់លក់យ៉ាងទូលំទូលាយនៅតាមតាមអ៊ីនធឺណិត។

រូបភាពហ្វេសបុក៖ Thai Herbal Hong Thai Ltd.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត The Nation នៅថ្ងៃដដែលនោះបានផ្សាយថា ក្រុមហ៊ុនមានគម្រោងបំផ្លាញផលិតផលដែលប្រមូលបាន ចំនួន ២០០,០០០ ដប ដែលមានការបំពុលក្រោមការត្រួតពិនិត្យរបស់ FDA នៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ ហើយនឹងសងប្រាក់វិញ ឬការជំនួសដល់អតិថិជនដែលរងផលប៉ះពាល់។ ជាងនេះទៀត ក្រុមហ៊ុនក៏បានប្រកាសថា ខ្លួននឹងរឹតបន្តឹងនីតិវិធីសុវត្ថិភាព រួមទាំងការបន្ថែមការសម្លាប់មេរោគដោយអ៊ុលត្រាវីយូឡេក្នុងអំឡុងពេលផលិត។

ថ្វីដ្បិតតែក្រុមហ៊ុនប្រេងកូឡា Hong Thai បានប្រកាសទទួលខុសត្រូវចំពោះអតិថិជនក៏ពិតមែន ប៉ុន្តែនៅប្រទេសវៀតណាម ប្រេងកូឡានិងបំពងហឺតក្រោមយីហោមួយនេះ គឺទទួលបានប្រជាប្រិយភាពខ្លាំងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដោយអ្នកលក់មួយចំនួនរាយការណ៍ពីការលក់ខ្ពស់មិនធ្លាប់មាន ពោលគឺពួកគេមានទំនោរប្រើប្រាស់តាមតារាចម្រៀង Lisa សមាជិកក្រុម BlackPink ។

កត្តាទាំំងនេះហើយ ដែលបានធ្វើឲ្យប្រទេសវៀតណាមដាក់ក្ដីបារម្ភសុខភាពពលរដ្ធខ្លួន បន្ទាប់ពី FDA ថៃ បាននិយាយកាលពីថ្ងៃអង្គារបន្ថែមទៀតថា លទ្ធផលតេស្តបានបង្ហាញថា ផលិតផលនេះ មិនបានបំពេញតាមស្តង់ដារគុណភាពក្នុងការធ្វើតេស្តការចម្លងមេរោគមីក្រូសរីរាង្គទេ ដោយកម្រិតលើសពីដែនកំណត់ដែលអនុញ្ញាត។ វាក៏មានផ្ទុកបាក់តេរីក្លូស្ទ្រីដ្យូម (clostridium ) ដែលវាមានសមត្ថភាពរស់រានមានជីវិតនៅក្នុងបរិស្ថានដូចជាដី ឬបំពង់រំលាយអាហារ។ វារួមបញ្ចូលទាំងភ្នាក់ងារដែលអាចបណ្តាលឲ្យមានជំងឺតេតាណូស និងជំងឺបូទូលីស (Botulism) ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឆ្មក់ចូលទីតាំងលួចផលិតប្រេងកូឡា ថៃ មួយកន្លែង ក្រោយរកឃើញសារធាតុពុលនាំឲ្យខូចសួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម