ព័ត៌មានអន្ដរជាតិ
ឆ្មក់ចូលទីតាំងលួចផលិតប្រេងកូឡា ថៃ មួយកន្លែង ក្រោយរកឃើញសារធាតុពុលនាំឲ្យខូចសួត
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក្នុងប្រទេសថៃ នាថ្ងៃទី ៣០ ខែតុលា បានសហការជាមួយនាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (CPPD) និងការិយាល័យសុខភាពសាធារណៈខេត្តសាមុតសាខន បានធ្វើការឆ្មក់ចូលនៅទីតាំងលួចផលិតប្រេងកូឡានិងបំពង់ហឺត Hong Thai និងផ្ទុកខុសច្បាប់ចំនួន៤ ដោយរឹបអូសផលិតផលឱសថចំនួន៩ប្រភេទ មានចំនួនសរុប ២លានដប ដែលមានតម្លៃប៉ាន់ស្មានលើសពី ១២០ លានបាត (ជិត៤លានដុល្លារ) ។

ការឆ្មក់ចូលនេះ បានកើតឡើងបន្ទាប់ពីការរកឃើញនៅក្នុងមន្ទីរពិសោធន៍ថា ប្រេងកូឡាក្រោមយីហោ Hong Thai បានផ្ទុកនូវសារធាតុបំពុល ដោយអតិសុខុមប្រាណអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ ក្នុងនោះដែរ មន្ត្រីនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របានព្រមានថា ការស្រូបចូលផលិតផលដែលមានមេរោគ អាចបណ្តាលឲ្យមានការឆ្លងមេរោគទងសួត ឬខូចខាតសួត។
ផ្អែកតាមការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា ទោះបីជាក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណផលិតសម្រាប់រោងចក្រមួយដែលមានទីតាំងនៅ Bang Phai នៃទីក្រុងបាងកកក៏ដោយ ក៏វាបានផលិតផលិតដោយសម្ងាត់នៅកន្លែងផ្សេងទៀតដោយគ្មានការយល់ព្រមពី FDA ដែលនោះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សុខភាពសាធារណៈ។
លោកស្រី Supatra Boonserm អគ្គលេខាធិការ FDA បានសង្កត់ធ្ងន់ថា សហគ្រិនត្រូវតែគោរពច្បាប់យ៉ាងតឹងរ៉ឹង ដោយព្រមានថា ការផលិត ឬលក់ឱសថបុរាណក្លែងក្លាយ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា១០ឆ្នាំ ពិន័យជាប្រាក់រហូតដល់មួយលានបាត ឬទាំងពីរ។
លោកស្រីបានបន្ថែមថា FDA នឹងចាប់ផ្តើមការប្រមូលផលិតផលឱសថក្លែងក្លាយ ឬមិនមានសុវត្ថិភាពទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងករណីនេះជាបន្ទាន់។ គំរូត្រូវបានបញ្ជូនទៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រសម្រាប់ការវិភាគបន្ថែម ហើយលទ្ធផលនឹងត្រូវប្រកាសជាសាធារណៈក្នុងពេលឆាប់ៗនេះ។
លោកស្រី Supatra បានមានប្រសាសន៍ថា ប្រេងកូឡាផ្សំពីឱសថបុរាណ Hong Thai ដែលមានមេរោគ ត្រូវបានរកឃើញនៅកន្លែងផលិតទាំងបួនដែលគ្មានការអនុញ្ញាតនេះមានរូបមន្ត និងគំរូផលិតកម្មផ្សេងៗគ្នា។ ផលិតផលដែលផលិតនៅកន្លែងខុសច្បាប់បែបនេះមិនអាចធានាសុវត្ថិភាព ឬគុណភាពបានទេ ហើយអាចមានសារធាតុគ្រោះថ្នាក់បង្កដល់សុខភាព៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ថៃ រកឃើញសារធាតុពុលដាក់ក្នុងប្រេងកូឡា អាចឲ្យខូចសួត និងប្រព័ន្ធផ្លូវដង្ហើម
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


