Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបមុខសញ្ញា ៧នាក់ ពាក់ព័ន្ធករណីឆក់ លួច គាស់ផ្ទះ និងគ្រឿងញៀន

បានផុស

នៅ

ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត ,នៅថ្ងៃសៅ ទី០១ វិច្ឆិកា កម្លាំងជំនាញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅក្រុងកំពង់ចាម និងករណីគាស់ផ្ទះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលរកឃើញបទល្មើសដូចជា ករណីឆក់កាបូប នៅក្រុងកំពង់ចាម ឃាត់ខ្លួនបាន ២នាក់, ករណីគាស់ផ្ទះ នៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ០១នាក់ ។ 

ចំពោះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន  នៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ៤នាក់ ។ ដោយឡែក ក្រៅពីជនសង្ស័យទាំង ៧នាក់ សមត្ថកិច្ច ក៏បានរឹបអូសយកវត្ថុតាង មួយចំនួន ផងដែរ ។ បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី ៕

អត្ថបទ​និង​រូបភាព​៖​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម