ព័ត៌មានជាតិ
ឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំនឹងដាក់បង្រៀនជំនាញ វិជ្ជាជីវៈគណនេយ្យ និងឌីជីថលទៅក្នុងកម្មវិធីគន្លងអប់រំថ្មី
ក្រសួងអប់រំ យុវជន និងកីឡានឹងដាក់ឱ្យបង្រៀនជំនាញវិជ្ជាជីវៈចំនួន២គឺជំនាញគណនេយ្យ និងជំនាញឌីជីថលទៅក្នុងកម្មវិធីគន្លងអប់រំថ្មីទៅក្នុងកម្មវិធីគន្លងអប់រំថ្មីដែលក្រសួងនឹងដាក់ឱ្យអនុវត្តសាកល្បងអនុវត្តសាកល្បងនៅក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦នេះ។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅព្រឹកថ្ងៃទី១វិច្ឆិកាឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថាក្រសួងនឹងដាក់អនុវត្តសាកល្បងគន្លងអប់រំថ្មី រួមមាន គន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមសាលាមធ្យមសិក្សាចំនួន ៤៩ ដូចជា វិទ្យាល័យមានអគារធនធាន វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស វិទ្យាល័យ ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ដោយផ្តោតលើការតម្រង់ទិសការសិក្សា របស់សិស្សចាប់ពីថ្នាក់ទី៧ និងការញែកសិស្សជាបីគន្លង ចាប់ពីថ្នាក់ទី១០ហើយមុខជំនាញ វិជ្ជាជីវៈចំនួន២ ដែលនឹងដាក់ឱ្យបង្រៀន និងរៀននៅក្នុងការសាកល្បងនេះ រួមមាន គណនេយ្យ និងឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តសាកល្បងកម្មវិធីនេះ ធ្វើឡើងតាមរយៈកិច្ចសហការរវាងក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសដោយទទួលបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ជាមួយគ្នានវដែរ ក្រសួងអប់រំ នឹងបន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គវអ.) ដោយឈរលើគោលការណ៍មិនពង្រីកចំនួនសាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គវអ. នៅតាមសាលាបឋមសិក្សាគោលដៅទាំង ១៦១ ដែល មានស្រាប់, បន្តជំរុញចលនាសាលារៀនល្អ នាយកសាលាល្អគ្រូបង្រៀនល្អ បរិស្ថាន សាលារៀនល្អ និងការចូលរួមរបស់សហគមន៍ មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ,បន្តផ្តោតលើការរៀន និងបង្រៀនមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ដំបូងនៅកម្រិតបឋមសិក្សា ការបង្កើនការចូលរៀន និងការពង្រឹងការសិក្សាមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងភាសាបរទេស នៅកម្រិតមធ្យមសិក្សាចំណេះទូទៅរួមទាំងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី។

ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួន និងចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ជាហេតុធ្វើឱ្យការអភិវឌ្ឍវិស័យអប់រំស្ថិតនៅគន្លងត្រឹមត្រូវ ទាំងការងារគោលនយោបាយ ការងារគ្រប់គ្រង និងការផ្តល់សេវាបង្រៀន និងរៀន។ លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា គណៈគ្រប់គ្រង សាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងធនធានសរុក្នុងការដឹកនាំនិងដំណើរការសាលារៀន និងការបង្រៀនក្នុងថ្នាក់ ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាពប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព និងស្នើស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេសមាតាបិតា និង អ្នកឤណាព្យាបាលទាំងអស់ នៅទូទាំង ប្រទេស សូមបន្តចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយដល់សិស្សានុសិស្សឱ្យក្លាយជាបុគ្គលមានសមត្ថភាពពេញលេញ និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេនដ៏មានសក្តានុពល ក្នុងការចូលរួមការពារអភិរក្ស និងអភិវឌ្ឍជាតិ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


