ព័ត៌មានអន្ដរជាតិ
ថៃកើតគ្រោះទឹកជំនន់ភ្លាមៗនៅបាងកក សាមុតប្រាកាន និងប៉ាតាយ៉ា
ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃអាទិត្យទី២វិច្ឆិកា បណ្តាលឲ្យមានទឹកជំនន់ភ្លាមៗនៅផ្នែកខ្លះនៃរាជធានីបាងកក ខេត្តសាមុតប្រាកាន និងប៉ាតាយ៉ា ដោយរំខានដល់ចរាចរណ៍ និងលិចផ្លូវសំខាន់ៗអស់ជាច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។

រដ្ឋបាលក្រុងបាងកក បានរាយការណ៍ពីកម្រិតទឹកជំនន់ពី៥ទៅ២០សង់ទីម៉ែត្រ នៅក្នុងសង្កាត់យ៉ាងហោចណាស់ចំនួន១៥។ ទឹកជំនន់ក្នុងសង្កាត់ Bang Sue បានបង្ខំឲ្យមានការបិទផ្លូវក្រោមដីនៅព្រឹកថ្ងៃចន្ទ ខណៈដែលកម្មករក្នុងទីក្រុងបានដាក់ពង្រាយម៉ាស៊ីនបូមដើម្បីបង្ហូរទឹក។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា ប្រព័ន្ធលូក្នុងទីក្រុងត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងទឹកភ្លៀងត្រឹម៦០មិល្លិម៉ែត្រ ប៉ុន្តែទឹកភ្លៀងកាលពីយប់លើសពីសមត្ថភាពនោះ ទើបបង្កការជន់លិច។
នៅខេត្តសាមុប្រាកាន ទឹកជំនន់ត្រូវបានរាយការណ៍នៅលើផ្លូវសំខាន់ៗដូចជា Sukhumvit, Pu Chao Saming Phrai, Thepharak, Srinagarindra និងផ្លូវ Phuttharaksa ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅពេលព្រឹកព្រលឹម។
ចំណែកនៅឯទីក្រុងប៉ាតាយ៉ា ទឹកជន់លិចត្រឹមចង្កេះ នៅតាមបណ្តោយផ្លូវ Sukhumvit ពីប៉ាតាយ៉ាខាងជើងទៅប៉ាតាយ៉ាខាងត្បូង ខណៈដែលផ្លូវប៉ាតាយ៉ាលេខ៣ និងតំបន់ទំនាបជុំវិញត្រូវជន់លិច ដែលយានជំនិះតូចៗមិនអាចឆ្លងកាត់បាន។
នាយកដ្ឋានឧតុនិយម បានព្យាករថា ទឹកភ្លៀងនឹងថយចុះនៅភាគខាងជើង និងកណ្តាលប្រទេសថៃ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានព្រមានពីការកើនឡើងជាថ្មី ពីថ្ងៃសុក្រដល់ចុងសប្តាហ៍។
ទន្ទឹមនឹងនេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានបញ្ជាក់ថា ទឹកជំនន់នៅតែមាននៅក្នុងផ្នែកខ្លះនៃខេត្តចំនួន១២ រួមមាន Phitsanulok, Phichit, Nakhon Sawan, Uthai Thani, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nonthaburi, Nakhon Pathom និង Ubon Ratchathani។
អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់ទំនាប និងងាយរងគ្រោះទឹកជំនន់ឲ្យបន្តប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចនឹងកើតឡើង និងត្រូវតាមដានការណែនាំអាកាសធាតុឲ្យបានដិតដល់៕


ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


