ព័ត៌មានជាតិ
ឆ្នាំសិក្សាថ្មី ក្រសួងអប់រំនឹងពង្រីកការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេមតាមសាលារៀនគោលដៅនៅទូទាំងប្រទេស
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តលើកកម្ពស់បរិវត្តកម្មអប់រំឌីជីថល តាមរយៈការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម នៅតាមសាលារៀនគោលដៅនៅទូទាំងប្រទេស ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង បំណិនសតវត្ស២១រួមមាន ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មី ជំនាញបច្ចេកទេសក្នុងការសរសេរកូដ និងការរចនា ជាដើម។

បើតាមក្រសួងអប់រំ ការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេមនេះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ ដែលជាកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាផ្សារភ្ជាប់ការអប់រំ និងបំណិនជីវិត សម្រាប់លើកកម្ពស់ការអប់រំបែបឌីជីថលគាំទ្រដល់អាទិភាពនៃកំណែទម្រង់របស់ក្រសួង។

ក្រសួងអប់រំបានបន្តថា កម្មវិធីនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្ត និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្ទែម បច្ចេកវិទ្យា និងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ បានប្រែក្លាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យាឱ្យទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់សម្រាប់ការបរិវត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ។

សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល បានធ្វើការពង្រីកការអនុវត្តកម្មវិធីទៅកាន់សាលារៀនគោលដៅទូទាំងប្រទេស ដោយបានរៀបចំជាសិក្ខាសាលាណែនាំ និងតម្រង់ទិសជូនតំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងគណៈគ្រប់គ្រងសាលារៀន ដើម្បីសម្របសម្រួល និងចូលរួមគាំទ្រដំណើរអនុវត្តកម្មវិធី។ លើសពីនេះ គ្រូដឹកនាំមកពីសាលារៀនទាំងនោះសរុបចំនួន ១៣៨នាក់ ស្រី ១១នាក់ ក៏បានទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសលើវិធីសាស្ត្រនៃការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម ដែលមានលក្ខណៈចម្រុះដោយគ្រូដឹកនាំត្រូវរៀនតាមអនឡាញនៅលើថ្នាលអភិវឌ្ឍសមត្ថភាពរបស់ក្រសួង (CDP) និងការរៀនដោយផ្ទាល់ពីគ្រូបង្គោលថ្នាក់ជាតិរបស់ក្រសួង។ គ្រូដឹកនាំទាំងអស់ប្រចាំសាលារៀននីមួយៗ ទទួលបានវិធីសាស្ត្របង្រៀនឌីជីថលបែបអន្តរកម្មថ្មី ដែលកាន់តែទាក់ទាញ ដើម្បីបន្តយកទៅដឹកនាំឱ្យសិស្សទទួលបានការសិក្សាដែលមានភាពរីករាយតាមរយៈការសិក្សាបែបសកម្ម។

លើសពីនេះទៀតកម្មវិធីនេះ នឹងត្រូវយកទៅអនុវត្តបន្តនៅតាមសាលាគោលដៅទាំងអស់ តាមរយៈការបញ្ចូលទៅក្នុងម៉ោងសិក្សាមុខវិជ្ជា ICT និងការបង្កើតក្លិបឌីជីថលក្រៅម៉ោងសិក្សា ដោយសិក្សាផ្អែកលើគម្រោង។ សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះ នឹងទទួលបានចំណេះដឹង បំណិនសតវត្ស២១រួមមាន ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មី ជំនាញបច្ចេកទេសក្នុងការសរសេរកូដ (Coding) និងការរចនា (Design) ជាដើម។ លើសពីនេះកម្មវិធីសិក្សាបែបថ្មីនេះ ជាការបោះជំហានដ៏សំខាន់មួយក្នុងការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់កម្មវិធីអប់រំបច្ចេកវិទ្យាផ្ដល់នូវបរិយាកាសសិក្សាដែលកាន់តែទាក់ទាញ និងប្រកបដោយប្រសិទ្ធភាព។

គូរបញ្ជាក់ថា កម្មវិធីអប់រំបង្កើតហ្គេម ក៏បាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសចំនួន០៨រួមមាន ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្រ្វិកខាងត្បូងផងដែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


