Connect with us

ព័ត៌មានអន្ដរជាតិ

អតីតអនុប្រធានាធិបតីអាមេរិក Dick Cheney ទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ

បានផុស

នៅ

អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Dick Cheney ដែលជាអ្នកនយោបាយអាមេរិកដ៏មានឥទ្ធិពលបំផុត និងចម្រូងចម្រាសបំផុតក្នុងរយៈពេល៥០​ឆ្នាំចុងក្រោយនេះ បានទទួលមរណភាពកាលពីថ្ងៃចន្ទ​ទី​៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ក្នុងអាយុ​៨៤​ឆ្នាំ ដោយសារជំងឺរលាកសួត និងជំងឺបេះដូង។ នេះ​បើ​យោង​តាម​ការប្រកាស​របស់​ក្រុម​គ្រួសារ​លោក Cheney កាល​ពីថ្ងៃ​អង្គារ។

លោក Dick Cheney និង​លោក George W. Bush (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Cheney បានបម្រើការជា​អនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោក George W. Bush ពីឆ្នាំ​២០០១​ដល់ឆ្នាំ​២០០៩ និងជា​បុគ្គល​ដ៏សំខាន់នៅពីក្រោយការលុកលុយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ​២០០៣លើប្រទេសអ៊ីរ៉ាក់។ លោកបានអះអាងថា អ៊ីរ៉ាក់មានអាវុធប្រល័យលោក ទោះបីរកមិនឃើញក៏ដោយ ហើយបានជំរុញ​ឲ្យ​បង្កើន​អំណាចប្រធានាធិបតីកាន់តែខ្លាំង បន្ទាប់ពី​ការវាយប្រហារថ្ងៃ​១១​កញ្ញា។

លោក​ក៏​បាន​ការពារ​ចំពោះ​ការ​ប្រើ​វិធី​សួរ​ចម្លើយ​ដ៏​តឹងរ៉ឹង​ដូច​ជា ​ការ​សួរ​ចម្លើយ​ដោយ​ជ្រមុជទឹក ដែល​​ក្រោយ​មក​មនុស្ស​ជា​ច្រើន​បាន​ពណ៌នា​​​ថា​ជា«​ការ​ធ្វើ​ទារុណកម្ម»។

មុនពេលក្លាយជាអនុប្រធានាធិបតី លោក Cheney គឺជា​រដ្ឋមន្ត្រីការពារជាតិ ក្រោមការដឹកនាំរបស់​លោក George HW Bush និងបានជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងយោធាអាមេរិកនៅក្នុង​សង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១។ គាត់ក៏បានបើកក្រុមហ៊ុន​ប្រេង Halliburton ដែលក្រោយមកបានទទួលកិច្ចសន្យាធំៗពីរដ្ឋាភិបាលកំឡុងសង្គ្រាមអ៊ីរ៉ាក់។

អតីតប្រធានាធិបតី George W. Bush បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅ​​ការ​ទទួល​មរណភាព​របស់​លោក Cheney ជា«ការបាត់បង់ជាតិ» ដោយពណ៌នាគាត់ថាជា «អ្នកស្នេហាជាតិ» ដែលនាំមកនូវ«ភាពស្មោះត្រង់ ភាពឆ្លាតវៃខ្ពស់ និងភាពហ្មត់​ចត់» ដល់តួនាទីរបស់គាត់។ សេតវិមានបានបន្ទាបទង់ជាតិត្រឹម​ពាក់កណ្តាល ដើម្បីគោរពដល់លោក​Cheney៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម