Connect with us

ចរាចរណ៍

ចប់បុណ្យអុំទូក! គ្រោះថ្នាក់ចរាចរណ៍លើទីតាំងតែមួយបណ្ដាលឲ្យរបួសមនុស្សពីរនាក់ និង​ខូចខាត​យានយន្ដ៤គ្រឿង

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់លើទីតាំងតែមួយលើផ្លូវជាតិលេខ៦A បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ និងខូចខាត​យានយន្ដចំនួនគ្រឿង។ ករណីនេះកើតឡើងនៅវេលាទាបភ្លឺថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រជាការពារភូមិអ្នកឃើញហេតុការណ៍បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដំបូងនៅវេលាម៉ោង៣ទាបភ្លឺ រវាងរថយន្តអាល់ផាត ទិសដៅពីកើតមកលេច បានបុកពីក្រោយត្រាក់ទ័របណ្តាលឲ្យខូចខាតខ្ទេចផ្នែកមុខ។ បន្ទាប់មកមានម៉ូតូ១គ្រឿង ជិះគ្នា២នាក់ទិសដៅពីលេចទៅកើតបានបុកត្រាក់ទ័រក្នុងទិសដៅបញ្ច្រាស់បណ្តាលរបួសធ្ងន់២នាក់ ម្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ លុះរំលងបានមួយម៉ោងក៏មានរថយន្តក្រុងដឹកអ្នកដំណើរមកបុករថយន្តអាល់ផាតដែលកំពុងគ្រោះថ្នាក់ជាមួយត្រាក់ទ័រពីក្រោយបន្ថែមទៀតបណ្តាលរងការខូចខាតផ្នែលខាងមុខ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានអ្នករបួសធ្ងន់២នាក់ ម្នាក់បាក់ជើង និងខូចខាតម៉ូតូ១គ្រឿង រថយន្តក្រុង១គ្រឿង រថយន្ដអាល់ផាត១គ្រឿង និងត្រាក់ទ័រ១គ្រឿង។ ក្រោយកើតហេតុសមត្ថកិច្ចននគបាលចរាចរបានចុះទៅដល់ធ្វើការវាស់វែងធ្វើកំណត់ហេតុសម្រួលចរាចរ និងបាននាំអ្នករបួសទៅមន្ទីរពេទ្យហើយនាំយកយានយន្តក្នុងហេតុការណ៍មករក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម