Connect with us

កីឡា

Yamal បំបែកកំណត់ត្រា Mbappe ក្លាយជាកីឡា​ករក្មេងបំផុតជាប់ក្នុង FIFPRO ១១ នាក់ល្អបំផុត

បានផុស

នៅ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Real Madrid កីឡាករ Kylian Mbappe ក្លាយជាកីឡាករមានវ័យក្មេងបំផុត បានឈ្នះពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFPRO។

កីឡាករ Lamine Yamal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFPRO ២០២៥ ត្រូវបានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី ចន្ទ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ Lamine Yamal គឺជាកីឡាករម្នាក់ បានជាប់នៅក្នុងជម្រើសនោះ។ រឿងដ៏ភ្ញាក់ផ្អើល គឺរូបគេបានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលស្ថិតនៅក្នុងក្រុមនោះ ពោលគឺមានវ័យ ១៨ ឆ្នាំ ខណៈស្ថិតិនេះដែរ បានធ្វើឱ្យរូបគេបំបែកកំណត់ត្រា Mbappe កាលពីឆ្នាំ ២០១៨ ដែលពេលនោះមានវ័យ ១៩ ឆ្នាំ។

Kylian Mbappe ឈ្នះពានជម្រើស ១១ នាក់ល្អបំផុតរបស់ FIFPRO ២០១៨

ខាងក្រោមនេះ ជាកីឡាករ ដែលឈ្នះពានជម្រើស ១១ នាក់ល្អបំផុតរបស់ FIFPRO ២០២៥៖

អ្នកចាំទី៖ Gianluigi Donnarumma (Paris Saint-Germain / Manchester City, អ៊ីតាលី)។

ខ្សែការពារ៖ Achraf Hakimi (Paris Saint-Germain, ម៉ារ៉ុក), Virgil van Dijk (Liverpool, ហូល្លង់) និង Nuno Mendes (Paris Saint-Germain, ព័រទុយហ្គាល់) ។

ខ្សែបម្រើ៖ Cole Palmer (Chelsea, អង់គ្លេស), Jude Bellingham (Real Madrid, អង់គ្លេស), Pedri (Barcelona, អេស្ប៉ាញ) និង Vitinha (Paris Saint-Germain, ព័រទុយហ្គាល់)។

ខ្សែប្រយុទ្ធ៖ Lamine Yamal (Barcelona, អេស្ប៉ាញ),  Kylian Mbappe (Real Madrid, បារាំង) និង Ousmane Dembele (Paris Saint-Germain, បារាំង)៕

កីឡាករ ១១ នាក់ល្អបំផុតរបស់ FIFPRO ២០២៥

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ FIFPRO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម