ជីវិតកម្សាន្ដ
ប៊ី សុធារី នឹងជួបគ្នាជាមួយម្ចាស់ផលិតផលសម្រស់ដ៏ល្បី មាស ចាន់ដាលីន ១១ថ្ងៃត្រង់នេះ
ក្រោយបវរកញ្ញាកម្ពុជា ប៊ី សុធារី លើកឡើងពីចម្ងល់ទាក់ទងនឹងរឿងលក់ផលិតផលសៀមមិនចេះអស់ពីស្តុក ធ្វើឱ្យផ្ទុះការវែកញែក ខណៈបង្កការយល់ច្រឡំរហូតមានការឆ្លើយឆ្លងគ្នាទៅមករវាងអ្នកស្រី មាស ចាន់ដាលីន រួចមក កាលពីម្សិលមិញនេះ បវរកញ្ញាកម្ពុជារូបនេះ បានបញ្ជាក់ពីជំនួបគ្នានាវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១០ វិច្ឆិកានេះ។
តួយ៉ាង គម្រោងដែលនឹងត្រូវជួបគ្នានេះ គឺធ្វើតាមការលើកឡើងរៀងៗខ្លួនកាលពីសប្តាហ៍មុន ទាក់ទងនឹងការធ្វើសាក្សីចំពោះភាពស្អាតស្អំត្រឹមត្រូវ ខណៈក៏ដើម្បីរំងាប់មន្ទិលរបស់សាធារណៈទាក់ទងនឹងការពិតនៃការបញ្ចេញស្តុកមិនអស់សោះរបស់ប្រេនដ៏ល្បីមួយក្នុងចំណោមប្រេនល្បីជាច្រើនទៀត ដែលធ្លាប់ផលិតពីរោងចក្រផ្ទះលេខ២។


គួររំលឹក កាលថ្មីៗនេះ មហាជននិងអ្នកគាំទ្រមានការចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់បវរកញ្ញា ប៊ី សុធារី បានលើកឡើងជាចម្ងល់ទៅកាន់អ្នកលក់អនឡាញ ពិសេសម្ចាស់ប្រេនល្បីៗ ជុំវិញរឿងលក់ស្តុកអត់ចេះអស់របស់ផលិតផលសៀម។
បន្ទាប់ពីកញ្ញា ប៊ី សុធារី លើកឡើងនិយាយពីរឿងរ៉ាវដែលជាចម្ងល់បែបនេះ ក៏ស្រាប់តែភ្លាមៗនោះ គេឃើញមានការផ្ទុះប្រតិកម្ម និងវែកញែកពីសំណាក់អ្នកគាំទ្រ ពិសេសម្ចាស់ប្រេនធំៗពាក់ព័ន្ធរឿងនេះ។ ក្នុងនោះគេក៏ឃើញម្ចាស់ប្រេនល្បីគឺ អ្នកស្រី មាស ច័ន្ទដាលីន បានបញ្ចេញប្រតិកម្មឆ្លើយតបទៅកញ្ញា ប៊ី សុធារី ផងដែរ។
ទោះបីយ៉ាងណា ប៊ី សុធារី បានចេញមុខបកស្រាយដោយបានបញ្ជាក់ថា ខ្លួនមិនបានវាយប្រហារនណាទេ គឺគ្រាន់តែប្រកាន់គោលជំហរផ្ទាល់ខ្លួនឯងមិនគាំទ្រផលិតផលសៀមប៉ុណ្ណោះ។ សុធារី និយាយថា នេះគ្រាន់តែចម្ងល់របស់នាងប៉ុណ្ណោះហេតុអ្វីបានជាផលិតផលខ្លះឃើញមានបន្តលក់នៅលើទីផ្សារបស់ខ្មែរមកដល់ពេលបច្ចុប្បន្ន ។
ប៊ី សុធារី បន្តថា ប្រសិនជាគាត់ស្អាតស្អំមែន ឬបានផលិតយូរមកហើយមែនគាត់គួរតែបញ្ចេញលេខកូដ ឬការបរិច្ឆេតនៃការផលិតរបស់គាត់ឱ្យយើងបានដឹងថាផលិតផលនោះពិតជាបានផលិតនៅមុនពេលដែលយើងកើតមានបញ្ហាជាមួយសៀមពិតមែន ឬ យ៉ាងណា។ កញ្ញាថា “ខ្ញុំមិនចង់ឲ្យមានការបន្តលក់ ផលិតផលសៀមនៅលើទីផ្សាយើងទៀតទេហើយស ម្រាប់ខ្ញុំគឺនៅតែប្រកាន់គោលជំហររបស់ខ្ញុំដោយពហិកាមិនប្រើប្រាស់ផលិតផលសៀម”។
ជុំវិញរឿងរ៉ាវនេះ សាធារណជនបង្ហាញការគាំទ្រជំនួនដែលអ្នកទាំងពីរត្រៀមជួបគ្នាបន្តិចទៀតផងដែរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


