Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ មាន​សមត្ថភាព​​ផលិត​ទឹក​ស្អាត​​គ្រប់គ្រាន់​ បំពេញ​តម្រូវការ​ប្រើប្រាស់​ពលរដ្ឋក្នុងខេត្ត

បានផុស

នៅ

ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាតឯកជន​​ចំនួន ១៤ កំពុង​ដំណើរការ​ផលិត​ទឹកស្អាតបំពេញ​សេចក្តី​ត្រូវការ​​​ប្រើប្រាស់ប្រចាំថ្ងៃ​​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​។ នេះ​បើ​តាម​លោក ឡុង ឌីម៉ង់ អភិបាល​​រង​ខេត្ត​ព្រះសីហនុ។

ថ្លែង​ក្នុង​កម្មវិធី​បង្ហាញ​​ពី​វឌ្ឍនភាព​ការងារ​របស់រដ្ឋបាល​​ខេត្ត​ព្រះសីហនុ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ លោក ឡុង ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ខេត្ត​ស្ថិតនៅ​តំបន់​ឆ្នេរនេះ មាន​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ឯកជន​​ចំនួន ១៤ ក្រុមហ៊ុន ក្នុង​នោះ ៤ ក្រុមហ៊ុន​កំពុង​ស្នើ​សុំ​អាជ្ញាប័ណ្ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថភាព​ផលិត​ទឹក​ស្អាត​ក្នុង​ខេត្ត​បាន​ប្រមាណ ១៧៨ ៩៦០ ម​/ថ្ងៃ ខណៈ​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​មាន​ប្រមាណ ១២០ ០០០ ម/ថ្ងៃប៉ុណ្ណោះ។

​​​លោក​ ឡុង ឌីម៉ង់ ​បាន​ញ្ជាក់​ថា វិសាលភាពផ្គត់ផ្គង់ទឹកស្អាត​​​​បច្ចុប្បន្ន​បាន​គ្រប​ដណ្តប់​​ចំនួន ៩៤/១១១ ភូមិ ដែល​ស្មើនឹង ៨៤,៨៤% នៃ​ភូមិទូទាំង​​​ខេត្ត ខណៈ​​អតិថិជនបាន​កំពុង​​​ភ្ជាប់​ប្រើប្រាស់​សរុប​មាន​​ចំនួន ៣៨ ៥២៩ កុងទ័រ (គ្រួសារ)។

រាជរដ្ឋាភិបាលបានដាក់ផែនការអភិវឌ្ឍខេត្តព្រះសីហនុ រយៈពេលវែងក្នុងការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់មួយ មានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវ័យឆ្លាត មានសេវាសាធារណៈល្អ និងការរស់នៅប្រកបដោយរិស្ថានបៃតង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម