Connect with us

សន្តិសុខសង្គម

នគរបាល បង្រ្កាបក្លិបកំសាន្តមួយនៅបាវិត ដែលលួចប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់

បានផុស

នៅ

កម្លាំងនគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់ចូលបង្រ្កាបក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងឃាត់ខ្លួនមនុស្សបានជាង ៣០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាអ្នកដឹកនាំបញ្ជាផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ បានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លិបកម្សាន្តអន្តរជាតិបាវិត នៅកណ្តាលក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ ក្នុងនោះមាន ជនជាតិ ចិន វៀតណាម និងខ្មែរ  ព្រមទាំងបាន រឹបអូសថ្នាំញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀតតាមច្បាប់៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម