ព័ត៌មានអន្ដរជាតិ
ថៃ បង្កើនការបញ្ចេញទឹក ខណៈទឹកនៅទំនប់ក្នុងខេត្ត Tak ឡើងជិតហួសសមត្ថភាពផ្ទុក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១១ខែ វិច្ឆិកា កម្រិតទឹកនៅទំនប់ Bhumibol ក្នុងខេត្ត Tak ប្រទេសថៃបានឈានដល់ ៩៩.៣៣% នៃសមត្ថភាពរបស់វា ដែលនាំឱ្យមន្ត្រីបង្កើនការបញ្ចេញទឹក ដើម្បីកាត់បន្ថយសម្ពាធលើទំនប់ និងការពារទឹកជំនន់ដែលអាចកើតមាន។

យោងតាមការអាប់ដេតចុងក្រោយបំផុតនៅម៉ោង ៨:៤៩ ព្រឹកថ្ងៃអង្គារ ទំនប់នេះកំពុងផ្ទុកទឹកចំនួន ១៣.៣៧១,៨០ លានម៉ែត្រគូប ដោយមានទឹកចំនួន ៩.៥៧១,៨០ លានម៉ែត្រគូបសម្រាប់ប្រើប្រាស់ស្មើនឹងប្រហែល ៩៩% នៃសមត្ថភាពប្រើប្រាស់របស់វា។ កម្រិតទឹកបច្ចុប្បន្នមានកម្ពស់ ២៥៩,៧១ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ទំបន់នេះអាចទទួលយកទឹកបានតែចំនួនបន្តិចទៀតប៉ុណ្ណោះ ព្រោះកម្រិតទឹកឡើងខ្ពស់ជិតលើសសម្ថភាពផ្ទុកទៅហើយ។
ដើម្បីគ្រប់គ្រងស្ថានការណ៍ នាយកដ្ឋានធារាសាស្ត្រថៃបានប្រកាសផែនការបញ្ចេញទឹកថ្មីមួយ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ទំនប់បានបញ្ចេញទឹកចំនួន ៤៨ លានម៉ែត្រគូប។ នៅថ្ងៃទី១១ ខែវិច្ឆិកា ការបញ្ចេញទឹកបានកើនឡើងដល់ ៥៣លានម៉ែត្រគូប ហើយនៅថ្ងៃទី១២ ខែវិច្ឆិកា វានឹងកើនឡើងទៀតដល់ ៥៥លានម៉ែត្រគូបក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា Bhumibol គឺជាទំនប់វារីអគ្គិសនីធំជាងគេរបស់ប្រទេសថៃ និងជាប្រភពទឹកដ៏សំខាន់សម្រាប់កសិកម្ម ការផលិតអគ្គិសនី និងការគ្រប់គ្រងទឹកជំនន់នៅក្នុងអាងទន្លេចៅប្រាយ៉ា។ អាជ្ញាធរថៃក៏បានព្រមានប្រជាជននៅតំបន់ទំនាបខាងក្រោមឱ្យប្រុងប្រយ័ត្ន ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់នៅភាគខាងជើងប្រទេសថៃ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


