ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Warren ប្រកាសចូលនិវត្តន៍ ដោយបរិច្ចាគប្រាក់នៅសល់ ទៅឲ្យមូលនិធិគ្រួសារ
នៅក្នុងលិខិតប្រចាំឆ្នាំផ្ញើរទៅកាន់ម្ចាស់ភាគទុន កាលពីថ្ងៃទី ១១ ខែវិច្ឆិកា មហាសេដ្ឋីពិភពលោក Warren Buffett បានប្រកាសថា គាត់នឹងចូលនិវត្តន៍ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway បន្ទាប់ពីលាលែងពីតំណែងនៅចុងឆ្នាំនេះ ហើយត្រៀមនឹងបរិច្ចាគប្រាក់នៅសល់ចំនួន ១៤៩ ពាន់លានដុល្លារ ទៅកាន់មូលនិធិគ្រួសាររបស់លោក។

លោកនឹងលែងសរសេរសារជារបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនទៀតហើយ ប៉ុន្តែនឹងបន្តផ្ញើសារនៅក្នុងពិធីថ្លែងអំណរគុណប្រចាំឆ្នាំ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គាត់នឹងបង្កើនសកម្មភាពសប្បុរសធម៌រផ្ទាល់ខ្លួន ដោយបរិច្ចាគភាគហ៊ុន Berkshire Hathaway ចំនួន ១៤៩ ពាន់លានដុល្លារដែលគាត់នៅតែកាន់កាប់។
លោក Buffett នឹងត្រូវជំនួសនៅឆ្នាំក្រោយដោយលោក Greg Abel មានវ័យ ៦៣ឆ្នាំ។ លោក Abel បច្ចុប្បន្នជាអនុប្រធានទទួលបន្ទុកប្រតិបត្តិការ មិនមែនធានារ៉ាប់រងរបស់ Berkshire ហើយត្រូវបានតែងតាំងឲ្យកាន់តំណែងនេះដោយលោក Buffett ចាប់តាំងពីឆ្នាំ ២០២១។
មហាសេដ្ឋីពិភពលោករូបនេះ ក៏បានធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពផ្ទាល់ខ្លួនផងដែរ។ លោកបានទទួលស្គាល់ថា ទោះបីជាការធ្វើដំណើរយឺត និងការអានកាន់តែពិបាកក៏ដោយ លោកនៅតែមានអារម្មណ៍ល្អគួរឲ្យភ្ញាក់ផ្អើល ហើយនៅតែទៅការិយាល័យ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីធ្វើការជាមួយមិត្តរួមការងារ។
ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីអាយុ ៩៥ ឆ្នាំរូបនេះ បានទទួលស្គាល់ថា ពេលវេលាដែលនៅសល់របស់លោកមានកំណត់។ ដោយមានបំណងចង់បរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែរ។ លោកទើបតែបានប្តូរភាគហ៊ុនចំនួន ១,៨០០ហ៊ុន ដែលមានតម្លៃសរុប ១.៣៥ ពាន់លានដុល្លារអាមេរិក ទៅជាភាគហ៊ុន B ដែលមានតម្លៃថោកជាងរបស់ក្រុមហ៊ុន ហើយបានបរិច្ចាគវាទៅឲ្យមូលនិធិសប្បុរសធម៌ចំនួន៤ របស់គ្រួសារលោក។
បើទោះជាលោកលែងកាន់កាប់តំណែងក៏ពិតមែន ប៉ុន្តែសេដ្ធីពាន់លាន Buffett នៅតែមានក្ដីរំពឹងថា ក្រុមដែលលោកបានដឹកនាំអស់រយៈពេល ៦ទសវត្សរ៍ នឹងនៅតែបន្តរីកចម្រើន បន្ទាប់ពីការលាលែងពីតំណែង។ ជាក់ស្ដែង ភាគហ៊ុន Berkshire Hathaway (BRK.B) បានកើនឡើងជាង ១០% នៅឆ្នាំនេះ ដែលនាំឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ ១ ពាន់ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជីវិតដ៏សន្សំសំចៃ របស់មហាសេដ្ឋីពិភពលោក Warren Buffett
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


