ព័ត៌មានជាតិ
កម្ពុជា និងជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងវិនិយោគ
ប្រទេសកម្ពុជា និងជប៉ុនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងវិនិយោគ តាមរយៈព្រឹត្តិការណ៍ Business Matching ដែលធនាគារACLEDA និងសមាគមជប៉ុន-កម្ពុជា រៀបចំជាដៃគូ ក្នុងការចាប់យកនូវវិស័យសក្តានុពលនានានៅកម្ពុជា។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា នៅស្នាក់ការធនាគារACLEDA ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនជាង ៦០ ក្នុងវិស័យផ្សេងៗ រួមមានផលិតកម្ម កសិកម្ម អចលនទ្រព្យ សំណង់ គ្រឿងសម្អាង បច្ចេកវិទ្យា AI ការរចនាស្ថាបត្យកម្ម និងសេវាកម្មប្រឹក្សា។
លោកស្រី ម៉ារ អាមារ៉ា ប្រធានផ្នែកហិរញ្ញវត្ថុក្រុមធនាគារACLEDA បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការចែករំលែកចំណេះដឹង បច្ចេកទេស និងការច្នៃប្រឌិត ដើម្បីបង្កើនកិច្ចសហការរយៈពេលវែងរវាងវិនិយោគិនកម្ពុជា និងជប៉ុន។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៦៦លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៥,២៧លាននាក់។
ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ៊ុមអាគី អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បាននិយាយថា ក្រុមប្រតិភូជប៉ុនភាគច្រើនជាក្រុមហ៊ុនតូច និងមធ្យម បានមកកម្ពុជាប្រចាំឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាដៃគូ។

ជប៉ុនជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់របស់កម្ពុជា ដោយមានតម្លៃពាណិជ្ជកម្មទ្វេភាគីលើស $២ ពាន់លានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ក្រុមហ៊ុនជប៉ុនបានវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងបច្ចេកវិទ្យា ខណៈដែលកម្ពុជានាំចេញសម្លៀកបំពាក់ ផលិតផលកសិកម្ម និងឧបករណ៍អេឡិចត្រូនិកទៅជប៉ុន៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


