Connect with us

ជីវិតកម្សាន្ដ

សិល្បករខ្មែរ ថ្កោលទោសទង្វើព្រៃផ្សៃយោធាសៀម ដែលបាញ់ប្រហារមកលើជនសុីវិលកម្ពុជា

បានផុស

នៅ

សិល្បករសិល្បការិនីល្បីៗខ្មែរជាច្រើន បាននាំគ្នាចេញមុខថ្កោលទោស និងប្រើសំឡេងប្រាប់ទៅកាន់អន្តរជាតិ ពីទង្វើដ៏ព្រៃផ្សៃរបស់ទាហានសៀម ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យស្លាប់ម្នាក់នឹងរបួស៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហានឈ្លានពានរបស់ចោរសៀម បានប្រើប្រាស់អាវុធបាញ់រះមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទង្វើនេះ គឺខុសច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិដែលផ្ទុយទៅនឹងស្មារតីមនុស្សធម៌។

ក្រោយមានការបាញ់រះពីសំណាក់ទាហានសៀមកាលពីរសៀលម្សិលមិញនេះ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន , កញ្ញា សុខ ពិសី ,កញ្ញា សុខ សីឡាលីន ព្រមនិងសិល្បករជាច្រើនទៀតរូបទៀត បានបង្ហោះសារទាំងអួលព្រោងព្រាត បង្ហាញក្តីអាសូរជាពន់ពេកដល់ពលរដ្ឋនៅព្រំដែន ដែលរត់ប្រសាចគេចគ្រាប់កាំភ្លើងសៀម និងថ្កោលទោសចំពោះការបាញ់ប្រហារមកលើជនសុីវិលកម្ពុជា។

ក្នុងនោះ តារាកំប្លែងនាយក្រឹម បានលើកឡើងដែរថា “ខ្ញុំបាទតំណាងឱ្យក្រុមកំប្លែងសំណេីចចុងសប្ដាហ៍ សូមថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កងកម្លាំងសៀមលេីជនសុីវិលខ្មែរ”។

តារាចម្រៀងលោក សុះ ម៉ាច បានបង្ហាញការខឹងសម្បារចំពោះទង្វើអមនុស្សធម៌នេះ និងចាត់ទុកទាហានសៀមបីដូចនឹងពពួកសត្វឧត្បាត ដែលតែងយាយីបំផ្លាញអ្នកដទៃ និងចោទសួរថា “សូម្បីតែកុមារស្ត្រីភេទពលរដ្ឋស្លូតត្រង់ក៏អ្នកឯងបាញ់ប្រហារដែរ ខ្មែរដែលធ្វើដូច្នេះដាក់ពលរដ្ឋអ្នកឯងទេ?”។ លោកសង្កត់ធ្ងន់ទៀតថា ខ្មែរសន្សំតែសុខ តែថៃមិនដែលឱ្យខ្មែរបានសុខសោះឡើយ។

សូមបញ្ជាក់ថា កាលនាថ្ងៃទី១២ វិច្ឆិកា យោធាថៃបានបាញ់រះមកលើអ្នកភូមិព្រៃចាន់ និងកងកម្លាំងកម្ពុជាដែលគ្មានអាវុធជាប់ខ្លួន បណ្តាលឱ្យពលរដ្ឋខ្មែរ ស្លាប់ម្នាក់ និងរបួស៣នាក់ ខណៈពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀសចេញពីតំបន់នោះជាថ្មី៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម