Connect with us

ព័ត៌មានជាតិ

មេ​ SERC៖ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតឡើងដោយចៃដន្យ តែផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់

បានផុស

នៅ

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. (SERC) បាន​គូស​បញ្ជាក់​ថា ភាព​ជោគជ័យ​ផ្នែកហិរញ្ញវត្ថុ មិន​មែនកើតឡើង​ដោយចៃដន្យនោះទេ គឺ​ផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់ តាមរយៈ​ការ​បណ្តុះទម្លាប់សន្សំ ការរៀបចំផែនការ ហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលបត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” លោក ស៊ូ សុជាតិ បាន​លើក​ឡើង​ថា ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ មិនមែន​កើតឡើង ដោយចៃដន្យនោះទេ គឺផ្តើម​ចេញ​ពីការ​រៀន​គ្រប់គ្រង​សាច់ប្រាក់ តាមរយៈការបណ្តុះទម្លាប់សន្សំ ការរៀបចំផែនការ ហិរញ្ញវត្ថុ និង​ការយល់​ដឹង​អំពី​ការ​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ ដែល​ជា​ចន្ទល់​ហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លើយតបទៅនឹង តម្រូវ​ការ​ហិរញ្ញវត្ថុ​បន្ទាន់​នាពេលអនាគត។

លោក​ថា «ការចាប់ផ្តើមបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន មិនត្រឹមតែអាចកាត់បន្ថយ ភាពតានតឹង​ផ្នែក​ហិរញ្ញវត្ថុ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែវា​ជា​កូនសោរ​ដ៏សំខាន់​ក្នុងការឈានទៅរកសេរីភាពហិរញ្ញវត្ថុនាពេល អនាគត»។

លោក តែ ឡាយ បានលើកឡើងថា អក្ខរកម្មហិរញ្ញវត្ថុ គឺមិនមែនជាការបង្រៀនអំពី លុយ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែជា​ការផ្តល់​ឱ្យ​សិស្សានុសិស្សនូវ​សមត្ថភាពក្នុងការគ្រប់គ្រងជីវិតហិរញ្ញវត្ថុរបស់ខ្លួន ដើម្បី ទទួល​បានសេរីភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលអនាគត។

សូម​ជម្រាប​ថា សិក្ខាសាលានេះ ត្រូវបានរៀបចំ​ឡើងដើម្បី​បញ្ញាប​នូវចំណេះ​ដឹងពាក់ព័ន្ធ​នឹង​អក្ខរកម្មហិរញ្ញវត្ថុ​សម្រាប់​សិស្សានុសិស្ស នៃសាលារៀន វ៉េស្ទឡាញន៍ ដែលជាទំពាំងស្នងឫស្សី ឱ្យចេះរៀបចំផែន​ការហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សម្រាប់​អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានជោគជ័យ និងចាប់ផ្តើមបណ្តុះទម្លាប់សន្សំ កត់ត្រា គ្រប់គ្រងការចំណាយ ឱ្យបានច្បាស់លាស់ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសការត្រៀមខ្លួន ដើម្បីចាប់យកឱកាសការងារក្នុងសម័យឌីជីថល និងការស្វែងរកប្រាក់ចំណូលតាមរយៈទីផ្សារមូលបត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម