Connect with us

ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានក្រុមហ៊ុនកំពុងដំណើរការចំនួន ៦ ក្រុមហ៊ុន

បានផុស

នៅ

តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលមានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនកំពុងដំណើរការ ចំនួន ៦ ក្រុមហ៊ុន។

ក្រុមហ៊ុន ដែលកំពុងដំណើរការទាំងនោះ រួមមាន៖ ១- ក្រុមហ៊ុនផលិតសំបកកង់ឡាន Doublestar Tire and Firemax Tire ២- ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម ៣- ក្រុមហ៊ុន ផលិតថាមពលពន្លឺព្រះអាទិត្យ ៤- ក្រុមហ៊ុនផលិតថាមពលចំហាយទឹក ៥- ក្រុមហ៊ុនផលិតមេតាណុលពណ៌ បៃតង និង៦- ក្រុមហ៊ុនផលិតគ្រឿងបន្លាស់សំបកកង់រថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យ អាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន នៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាពេលកន្លងទៅថ្មីៗនេះ បានដឹកនាំក្រុមការងារ ក.វ.ឦសាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ចុះទស្សនកិច្ចនៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យវិនិយោគិន ដែលមានបំណងចង់ទទួលបាន «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យ ស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យរបស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ទីតាំង៖

ទីតាំងទី១៖ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ០៧៦ ៣៦៥ ២៧៧៥/ ០៩៧ ២៥៦ ៧១៧៤។
ទីតាំងទី២៖ ការិយាល័យស្ថិតនៅសាលាខេត្តក្រចេះ នៅខាងក្រោយសាលមហោស្រពក្រុងក្រចេះ ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៤។
ទីតាំងទី៣៖ ការិយាល័យស្ថិតនៅសាលាខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៣។
ទីតាំងទី៤៖ ការិយាល័យស្ថិតនៅសាលាខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៦៣។
ទីតាំងទី៥៖ ការិយាល័យស្ថិតនៅសាលាខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៣៤៕ អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម