ព័ត៌មានជាតិ
សហគមន៍ផលិតមាន់ស្រែជ្រោយបន្ទាយ បង្កើតបាន ៣ ឆ្នាំ កែច្នៃសាច់មាន់ និងផ្គត់ផ្គង់បន្លែធម្មជាតិទៅទីផ្សារ
សព្វថ្ងៃនេះ សហគមន៍ផលិតមាន់ស្រែជ្រោយបន្ទាយ ដែលបង្កើតឡើងនៅកំឡុងឆ្នាំ២០២២ មានសមាជិកចូលរួមប្រមាណជា ៣០នាក់។
លោក ឈុន អេងលី ជាសមាជិកសហគមន៍ផលិតមាន់ស្រែ រស់នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា សហគមន៍ផលិតមាន់ស្រែជ្រោយបន្ទាយ មានផលិតផលជាច្រើនប្រភេទ ដូចជា សាច់មាន់ផាត់ សាច់មាន់ប្រឡាក់វេចខ្ចប់ និងបន្លែដែលប្រមូលទិញពីផ្សាសហគមន៍ មានប្រភេទសុតមាន់ និងមានបន្លែធម្មជាតិជាច្រើនមុខទៀត។

លោកថា សព្វថ្ងៃនេះ ផលិតផលក្នុងសហគមន៍បានផ្គត់ផ្គង់ដល់ភូមិ ស្រុក ក្នុងតំបន់ផង និងក្រៅតំបន់ផង ព្រោះបន្លែធម្មជាតិនៅទីនោះ គឺដាំដោយបែបធម្មជាតិ អត់ប្រើជីគីមី ហើយអ្នកគាំទ្រមួយចំនួនយល់ដឹងអំពីបញ្ហាសុខភាព និងមានការយល់ដឹងតាមរយៈប្រពន្ធ័ផ្សព្វផ្សាយផងដែរ ហើយក៏មានសេវាកម្មឱ្យជាកញ្ចប់ផ្ញើទៅតាមខេត្តផ្សេងៗ ដូចជា នៅភ្នំពេញ ខេត្តស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី។


ពាក់ព័ន្ធការងារក្នុងការផលិតសាច់មាន់ផាត់នេះដែរ លោក ឈុន អេងលី បានឲ្យដឹងថាមានការយកចិត្តទុកដាក់ និងបង្រៀនបច្ចេកទេសពីអង្គការ WWF កម្ពុជា ដែលបានផ្តល់ជាវគ្គបណ្ដុះបណ្តាលដើម្បីឱ្យសហគមន៍បានចូលរួមរៀនអំពីបច្ចេកទេសនៃការផលិតសាច់មាន់ផាត់ ដែលជាក់ស្ដែងសហគមន៍បានផលិតជោគជ័យ និងបានដាក់លក់ជាហូហែរ។
លោកបានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការចុះបញ្ជីទទួលស្គាល់ផលិតផល នៅពុំទាន់បានចុះបញ្ជីទទួលស្គាល់ពីមន្ទីរពាណិជ្ជកម្មនៅឡើយទេ ព្រោះខាងមន្ទីរកំពុងតែត្រួតពិនិត្យខាងគុណភាពប្រភេទផលិតផលរបស់សហគមន៍ ប៉ុន្តែសហគមន៍សង្ឃឹមថា ការចុះបញ្ជីការត្រួតពិនិត្យមួយនេះនឹងទទួលបានជោគជ័យ។
ចំពោះផលិតផលសាច់មាន់ផាត់ នៅពុំមានសន្ទុះខ្លាំងនៅឡើយទេ ជាក់ស្ដែងព្រោះសហគមន៍ទើបតែបង្កើតឡើង រយៈពេលទើបបាន ៣ ខែ ហើយផលិតផលដែលកំពុងគាំទ្រខ្លាំង គឺសាច់មាន់វេចខ្ចប់ សាច់មាន់រស់ ពងមាន់ស្រែ និងបន្លែធម្មជាតិ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


