Connect with us

ជីវិតកម្សាន្ដ

មាន សូនីតា ស្នើអន្តរជាតិជួយរកយុត្តិធម៌ជូនស្រ្តីខ្មែរ រងហិង្សាផ្លូវភេទដ៏យង់ឃ្នង ពីក្រុមទាហានថៃ

បានផុស

នៅ

តារាសម្តែងកញ្ញា មាន សូនីតា បានចេញមុខទទូចដល់អន្តរជាតិ ក្នុងការស្វែងរកធម៌ជូនដល់ស្រ្តីពលករខ្មែរដែលរងគ្រោះអំពី អំពើហិង្សាធ្វើទារុណកម្មផ្លូវភេទ នៃទង្វើដ៏សាហាវយង់ឃ្នងពីសំណាក់ក្រុមទាហានថៃ ។

កញ្ញា មាន សូនីតា បានចោទសួរថា “តើនាងនឹងត្រូវរស់ជាមួយនឹងស្លាកស្នាម នៃការឈឺចាប់នេះដល់ពេលណា? ទង្វើដ៏សាហាវយង់ឃ្នងពីសំណាក់ក្រុមទាហានថៃ ដែលបានប្រព្រឹត្តអំពីហិង្សាធ្វើទារុណកម្មផ្លូវភេទចំពោះបងប្អូនស្ត្រីជនជាតិខ្មែរនៅពេលនាងធ្វើដំណើរវិលត្រឡប់ចូលមកមាតុប្រទេសវិញ ជាអំពើដ៏ព្រៃផ្សៃដែលយើងជាប្រជាជនកម្ពុជា ពិតជាមិនអាចទទួលយកបានជាដាច់ខាត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែង មាន សូនីតា បានបន្តថា “នាងខ្ញុំ មាន សូនីតា និងកូនខ្មែរគ្រប់រូបសុំប្ដឹងនិងស្នើទៅដល់អន្តរជាតិមេត្តាជួយស្វែងរកយុត្តិធម៌ជូនចំពោះស្រ្តីរងគ្រោះ ដែលនាងទទួលរងការឈឺចាប់យ៉ាងខ្លាំងដោយមិនត្រឹមតែប៉ះពាល់សុខភាពរាងកាយនោះទេតែបានប៉ះពាល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ”។

មាន សូនីតា បន្ថែមថា ក្នុងនាមជាមនុស្សស្រីដូចគ្នា កញ្ញាផ្ទាល់ រួមទាំងបងប្អូនខ្មែរទាំងអស់គឺពិតជាមានការឈឺចាប់ខ្លាំងណាស់ និង សូមថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃរបស់ទាហានថៃបានធ្វើមកលើស្ត្រីជនជាតិកម្ពុជា។ ព្រោះនេះ ជាការប្រមាថដែលមិនចំពោះតែស្ត្រីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមទាហានថៃបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរបស់ស្រ្តីទូទាំងពិភពលោក។ ដូច្នេះសូមផ្ដល់យុត្តិធម៌ទៅឱ្យស្ត្រីរងគ្រោះកម្ពុជា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម