ជីវិតកម្សាន្ដ
មាន សូនីតា រាជនីក្រមាយ័ន្តខ្មែរ “នារីកម្ពុជា” បង្អួតសម្រស់នៅប្រាសាទព្រះវិហារមោទនភាពខ្លាំង
តារាសម្តែងធ្មេញជំពើសកញ្ញា មាន សូនីតា គេកត់សម្គាល់ចាប់តាំងពីនាងបានលេចវត្តមានបញ្ចេញសម្រស់នៅលើកំរាលព្រំក្រហមនាទីក្រុងកានក្នុងប្រទេសបារាំងដោយបានពាំនាំនូវវប្បធម៌ដ៏ល្អអស្ចារ្យ និងល្អផូរផង់របស់ខ្មែរទៅបង្ហាញដល់ពិភពលោកមកនោះឃើញថា តារាស្រីរូបនេះទទួលបានការគាំទ្រ និងប្រជាប្រិយភាពកាន់តែលេចធ្លោខ្លាំង។

ភាពជោគជ័យរបស់តារាសម្តែងស្រីកញ្ញា មាន សូនីតា ពេលនេះកើតចេញពីការតាំងចិត្តខ្ពស់ការតស៊ូរជំនះរាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ នាងក៏មានមោទនភាពខ្លាំងក្រោយទទួលបានការគាំទ្រពីទស្សនិកជន និងមានបណ្តាសាព័ត៌មានធំៗរបស់បរទេសចុះផ្សាយអំពីវត្តមាននាងលើកម្រាលព្រំក្រហមក្នុងកម្មវិធីមហោស្រពនាទីក្រុងកានប្រទេសបារាំង។
អ្វីដែលកាន់តែពិសេស និងធ្វើឲ្យមហាជនខ្មែរកាន់តែចាប់អារម្មណ៍ជាងនេះថែមទៀតបន្ទាប់ពីជោគជ័យក្នុងកម្មវិធីនៅប្រទេសបារាំងស្រីស្អាត មាន សូនីតា ថ្មីៗនេះស្រាប់តែរំលេចខ្លួននៅលើទឹកដីនៃប្រាសាទព្រះវិហារតាមរយ:ការផ្សព្វផ្សាយពីភាពអស្ចារ្យនៃវប្បធម៌របស់ខ្មែរ។ នេះអាចបញ្ជាក់ថា មាន សូនីតា ជាតារាខ្មែរម្នាក់ទៀតហើយដែលបានលើកស្ទួយពីតម្លៃវប្បធម៌យ៉ាងល្អឯកទៅកាន់ពិភពលោក។

កញ្ញា មាន សូនីតា បានលើកឡើងពីភាពដ៏ល្អឯកដូច្នេះថា “ប្រាសាទព្រះវិហារ ម្ចាស់នៃកំពូលភ្នំ” រាជនីក្រមាយ័ន្តខ្មែរជានារីកម្ពុជា បានបញ្ចេញសម្រស់នៅលើកំរាលព្រំក្រហមទីក្រុងកាន ប្រទេសបារាំងរួចមកហើយ តែក៏មិនដែលភ្លេចប្រាសាទព្រះវិហារម្ចាស់នៃកំពូលភ្នំដែលបង្អួតរូបរាងដ៏អស្ចារបន្ទាប់ពីបានពាំនាំឲ្យពិភពលោកទាំងមូលបានមើលឃើញពីភាពអស្ចារ្យនៃការលាយបញ្ចូលគ្នារវាងសិល្ប:បុរាណខ្មែរដែលជាកេរ្តិ៍តំណែលដ៏មហស្ចារ្យ និងសិល្ប:សម័យខ្មែរដ៏សម្បូរបែប។

ប្រាកដណាស់មុននេះយើងឃើញហើយថា សម្រាប់វត្តមានរបស់តារាខ្មែរកញ្ញា មាន សូនីតា នៅលើកម្រាលព្រំក្រហមទីក្រុងកាន គឺនាងបានរំលេចខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោជាមួយឈុតក្រមាខ្មែរអមព័ទ្ធដោយអក្សរយ័ន្តរំលេចឌិនដាមតាមរចនាបថបុរាណទំនើប និងមួកក្រមាកែខៃច្នៃតាមដាននៃមួកស្លឹកត្នោតកសិករខ្មែរ និងឈុតផ្កាច័នអង្គរយ៉ាងប្រណិត៕
អត្ថបទ៖ ចា ន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


