ព័ត៌មានអន្ដរជាតិ
មនុស្សម្នាក់បាត់ខ្លួន និងរាប់សិបនាក់ជម្លៀសចេញ ខណៈមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងខេត្ត Oita ប្រទេសជប៉ុន
អគ្គិភ័យយ៉ាងសន្ធោសន្ធៅផ្ទុះឡើងនៅក្នុងខេត្ត Oita ភាគខាងត្បូងប្រទេសជប៉ុន ដោយបង្ខំឱ្យប្រជាជនចំនួន ១៧៥ នាក់មកពីគ្រួសារចំនួន ១១៥ ជម្លៀសចេញ។ នេះបើយោងតតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ខែតុលា។

ក្រៅពីមានប្រជាជនជម្លៀសចេញ ក៏មានប្រជាជនម្នាក់នៅតែបាត់ខ្លួននៅឡើយ។ មកដល់ពេលនេះក្រុមពន្លត់អគ្គិភ័យបន្តប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ ដែលរាលដាលពីតំបន់លំនៅដ្ឋានមួយចូលទៅក្នុងព្រៃភ្នំក្បែរនោះថែមទៀត។
បើតាមវីដេអូនៅលើសារព័ត៌មាន NHK បង្ហាញពីអណ្តាតភ្លើងដ៏ខ្លាំងក្លាកំពុងឆាបឆេះលើមេឃពេលយប់ ហើយមានខ្យល់បក់ខ្លាំងធ្វើឲ្យអគ្គិភ័យឆាបឆេះផ្ទះសម្បែងពលរដ្ឋកាន់តែឆាប់រហ័ស។ គិតត្រឹមថ្ងៃពុធ អគារប្រហែល ១៧០ បានរងផលប៉ះពាល់ ហើយគ្រួសារចំនួន ៣០០ កំពុងគ្មានអគ្គិសនីប្រើប្រាស់។
អភិបាលខេត្ត Oita បានស្នើសុំការគាំទ្រពីយោធា ខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងតស៊ូដើម្បីគ្រប់គ្រងអគ្គិភ័យយ៉ាងសស្រាក់សស្រាំ។ ចំណែកអ្នកជម្លៀសត្រូវបានផ្លាស់ទៅជម្រកបណ្តោះអាសន្ន ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


