កីឡា
អ្នកលេងគុនខ្មែរ ឡុង ពិសិដ្ឋ ទទួលស្គាល់កំហុសខ្លួនឯងសុំការយោគយល់ពីគ្រូដើម្បីចេញទៅនៅក្លឹបថ្មី
ជើងខ្លាំងប្រចាំទម្ងន់ស្រាល ឡុង ពិសិដ្ឋ បានបង្ហោះសារនៅលើហ្វេសបុករបស់ខ្លួនបញ្ជាក់ពីការដឹងកំហុសដែលបានធ្វើខុសកន្លងមក និងសុំការយោគយល់ពីលោក រិគី អនុញ្ញាតឲ្យខ្លួនបានចេញទៅនៅក្លឹបផ្សេងដើម្បីមានឱកាសប្រកួតចិញ្ចឹមគ្រួសារ។

សំណេរដែល ពិសិដ្ឋ បង្ហោះ
បន្ទាប់ពីមានការរកាំរកូសគ្នាកាលពីជាង ២ខែមុនរវាង លោក រិគី និង ឡុង ពិសិដ្ឋ នៅពេលនោះគឺរហូតមានការឆ្លងឆ្លើយគ្នា និងប្រកាសឈប់ពីប្រដាល់ទៀតផង។ ក្រោយមកក៏បាត់មុខ ឡុង ពិសិដ្ឋ ឈឹងទើបតែថ្ងៃនេះឃើញរូបគេបង្ហោះសារដឹងពីកំហុសរបស់ខ្លួន និងសុំការអនុញ្ញាតពីលោក រិគី ដើម្បីស្វែងរកក្លឹបថ្មីចូលហ្វឹកហាត់ឡើងវិញ។

លោក រិគី គ្រូបង្វឹកក្លឹបខ្លារខិន
សំណេរនោះក៏បានបញ្ជាក់ពីការលំបាកមួយចំនួនផងដែរអំពីជីវភាពរស់នៅប្រចាំថ្ងៃ ដូច្នេះរូបគេសុំទៅរកក្លឹបថ្មីដើម្បីបានចូលហ្វឹកហាត់គុនខ្មែរវិញមានឱកាសឡើងប្រកួតតាមកម្មវិធីផ្សេងៗទទួលបានថវិកាចិញ្ចឹមក្រុមគ្រួសារ។ ពិសិដ្ឋ បន្ថែមទៀតថាបើគ្រូអស់និស្ស័យជាមួយសិស្សហើយបើកផ្លូវឲ្យរូបគេទៅៗ។

ពិសិដ្ឋ ពេលឈ្នះមេដាយមាសស៊ីហ្គេម
យ៉ាងណាគេមិនទាន់ឃើញមានការឆ្លើយតបពីលោក រិគី ដែលជាគ្រូបង្វឹកប្រចាំក្លឹបប្រដាល់ខ្លារខិននៅឡើយទេ។ មានតែរង់ចាំមើលថារវាងអ្នកទាំងពីរអាចស្រុះស្រួលគ្នាវិញ ឬបន្តគ្មានច្រកចេញដដែល។
បញ្ជាក់ដែរថា ឡុង ពិសិដ្ឋ ជាអ្នកប្រដាល់ទម្ងន់ស្រាលល្បីឈ្មោះមួយរូបនៅកម្ពុជា។ រូបគេក៏ជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

ឡុង ពិសិដ្ឋ ពេលឈ្នះខ្សែក្រវាត់គុនខ្មែរអលស្តា
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


