Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងត្បូងថៃ លិចខ្លាំង លិចទាំងមន្ទីរពេទ្យ បង្ខំឲ្យជម្លៀសអ្នកជំងឺ

បានផុស

នៅ

ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះខ្លាំងបំផុតដោយទឹកជំនន់ ខណៈមន្ទីរពេទ្យនៅ Pattani ត្រូវលិចទឹក បង្កទុក្ខវេទនាដល់ប្រជាជន។

(រូបថត៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥, ទឹកឡើងខ្លាំងបានជន់លិចមន្ទីរពេទ្យ Sai Buri បង្ខំឲ្យជម្លៀសអ្នកជំងឺមួយចំនួន ហើយអ្នកជំងឺខ្លះទៀតក៏ត្រៀមបញ្ជូនចេញទៅមន្ទីរពេទ្យ Pattani ដែរ។

ទន្ទឹមនោះដែរ នៅខេត្ត Songkhla ឯណោះវិញ ស្រុកចំនួន៧ ត្រូវប្រកាសអាសន្ន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ ​បង្ក​​ជា​ទឹកជំនន់ធ្ងន់ធ្ងរ ​ប៉ះពាល់​ប្រជាជន​ជិត ៤៥ ០០០​នាក់។

(រូបថត៖ Bangkok Post)

ទឹកជំនន់​ដែល​បាន​កើតឡើង​តាំង​តែ​ពី​​ថ្ងៃទី១៩​​វិច្ឆិកា បាន​ជន់​លិច​ស្រុក Rattaphum, Mueang Songkhla, Khlong Hoi Khong, Ranot, Krasae Sin, Sathing Phra, និង Hat Yai។

ផ្ទះ​សរុប១៧៨៨៦ខ្នង​ ក្នុង​​២៨ឃុំ និង១៥៩ភូមិ​ ត្រូវ​បាន​រង​ផលប៉ះពាល់ ប៉ុន្តែមិនទាន់​មាន​របាយការណ៍​ពី​ករណី​បាត់បង់​ជីវិត​ណាមួយ​នៅឡើយ​ទេ។

ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​បំផ្លាញ ហើយ៣ខ្នង​ទៀត​រង​ការ​ខូចខាត ខណៈ​ទឹកជំនន់​បាន​រំខាន​ដល់​មណ្ឌល​សុខភាព​ក្នុងស្រុក​ និង​លិច​ផ្លូវ៦ខ្សែ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម