ព័ត៌មានជាតិ
ដំណាំកសិកម្មសក្តានុពល ៣ មុខ កសិករខេត្តក្រចេះជំរុញការដាំដុះ មានឈ្មួញចុះប្រមូលទិញនាំចេញទៅក្រៅប្រទេស
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានបង្ហាញទិន្នន័យការដាំដុះដំណាំសក្តានុពល ៣ មុខ ក្នុងខេត្តក្រចេះដែលកសិករកំពុងជំរុញការដាំដុះនៅលើផ្ទៃដីរាប់សែនហិកតា ដែលក្រៅពីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏មានឈ្មួញចុះមកប្រមូលទិញនាំចេញទៅប្រទេសវៀតណាម។
បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ខេត្តក្រចេះមានដំណាំម្រេចដែលដាំជាលក្ខណៈគ្រួសារចំនួន ២៩៤ ហិកតា ដែលអាចទទួលបានទិន្នផលជាមធ្យម ៣ តោន ក្នុង ១ ហិកតា (ប្រភេទម្រេចស្ងួត)។

ការប្រមូលផលដំណាំម្រេចនេះ ចាប់ផ្ដើមប្រមូលផលពីខែមិនា ដល់ខែឧសភា ដោយទទួលបានបរិមាណផលសរុបចំនួន ៨៨២ តោន ខណៈដែលតម្លៃអាចលក់បានចន្លោះពី ២៤ ០០០ រៀល ទៅ ២៨ ០០០ រៀល ក្នុងមួយគីឡូក្រាម។
ចំពោះស្វាយចន្ទី ដាំដុះលើផ្ទៃដីចំនួន ១០២ ៥២០ ហិកតា ក្នុងនោះស្វាយចន្ទីលក្ខណៈគ្រួសារមានចំនួន ៩៨ ៥២០,៥៣ ហិកតា ដោយទទួលបានទិន្នផលជាមធ្យមចំនួន ២ តោន ក្នុង១ហិកតា និងស្វាយចន្ទីប្រភេទ ELC ដាំដុះលើផ្ទៃដីចំនួន ៣ ៩៩៩,៤៧ ហិកតា។ ការប្រមូលផលគឺចាប់ផ្ដើមប្រមូលផលពីខែមករា ដល់ចុងខែមេសា ដោយទទួលបានបរិមាណផលសរុបចំនួន ២០៥ ០៤០ តោន ខណៈតម្លៃទីផ្សារស្វាយចន្ទី ក្នុង ១ គីឡូក្រាម ចន្លោះពី ៥ ០០០ រៀល ទៅ ៥ ៥០០ រៀល។

ចំពោះដំណាំដំឡូងមី គិតត្រឹមប្រចាំខែតុលា ឆ្នាំ២០២៥ ការដាំដុះសម្រេចបានលើផ្ទៃដីចំនួន ៧៧ ៥១៤ ហិកតា ក្នុងនោះ ដំឡូងមីគ្រួសារដាំដុះលើផ្ទៃដីចំនួន ៧៦ ៤៩០ហិកតា និងដំឡូងមីរបស់ក្រុមហ៊ុនដាំបានចំនួន ១ ០២៤ ហិកតា ដោយទទួលបានទិន្នផលជាមធ្យមចំនួន ២០ តោន ក្នុង១ហិកតា និងបរិមាណផលសរុបទទួលបាន ១ ៥៥០ ២៨០តោន ខណៈតម្លៃលក់នៅលើទីផ្សារបានត្រឹមតែ ១៤០ រៀល ទៅ ២៣០ រៀល ក្នុង១គីឡូក្រាម (តម្លៃដំឡូងមីស្រស់)។

ទិន្នផលដែលប្រមូលបានត្រូវបានប្រភពមន្ទីរកសិកម្មខេត្តអះអាងថា មានឈ្មួញចុះប្រមូលទិញយកទៅលក់បន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំទៅលក់បន្តនៅវៀតណាម៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


