ព័ត៌មានជាតិ
ពលករ និងពលរដ្ឋជិត ៥ពាន់នាក់ចូលរួម និងទទួលបានការងារក្នុងពិព័រណ៌ការងារនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជិត ៥ពាន់នាក់ បានចូលរួម និងទទួលបានការងារពីពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍ទី២ និងសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកានេះ។

អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ក្នុងខែវិច្ឆិកានេះ ក្រសួងការងារបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តចំនួន២ រួចហើយ គឺនៅខេត្តបាត់ដំបង ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅស្រុកថ្មគោល និងស្រុកមោងឬស្សី ដែលមានអ្នកចូលរួម ២ ១៩៤នាក់ អ្នកជាប់ការងារ (បឋម) ៤៤៤នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ១៧ក្រុមហ៊ុន។ មួយទៀតគឺ នៅខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២៣-២៤វិច្ឆិកា ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួម ២ ៦៦៤នាក់ អ្នកជាប់ការងារ (បឋម) ១ ១៣៣នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ២០ក្រុមហ៊ុន។

លោក ស៊ុន មេសា បញ្ជាក់ថា «លទ្ធផលសរុបទាំង២ខេត្តនេះមានអ្នកចូលរួមសរុបប្រមាណជិត៥ពាន់នាក់ ដែលក្នុងពិព័រណ៍ការងារនេះមានអ្នកជាប់ការងារ (បឋម) ១ ៥៧៧នាក់។ ជាមួយលទ្ធផលដ៏វិសេសនេះ ខ្ញុំសូមអរគុណដល់អតីតពលករ និងពលរដ្ឋទាំង២ខេត្ត ដែលបានមកចូលរួម និងសូមរអគុណទៅដល់មន្ត្រីក្រសួងការងារ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានចុះទៅសម្ភាសផ្ទាល់ដើម្បីជ្រើសរើសកម្លាំងពលកម្ម»។

អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់បន្ថែមថា ជំហានបន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នៅខេត្តសៀមរាប ដែលតាមគម្រោងគឺធ្វើនៅថ្ងៃទី២៩-៣០ វិច្ឆិកា ប៉ុន្តែដោយសារមានការប្រែប្រួលខ្លះ ពេលវេលានេះត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី៦-៧ខែធ្នូ ឆ្នាំ២០២៥ វិញ នៅស្រុកសូទ្រនិគម និងស្រុកពួក ខេត្តសៀមរាប៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


