ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងធ្វើជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា
យោងតាមរបាយការណ៍របស់ Axios នៅថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំធ្វើជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានកំណត់ជាផ្លូវការថាលោក Maduro ជា «ភេរវករគ្រឿងញៀន» និងបានហៅក្រុម Cartel de los Soles មានមូលដ្ឋាននៅវេណេស៊ុយអេឡាថាជាអង្គការភេរវករបរទេសក៏ដោយ។

មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ Axios ថា ការរៀបចំផែនការជំនួបតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក Maduro នេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ ហើយវាទំនងជាមានន័យថា សហរដ្ឋអាមេរិកមិនមានបំណងបើកការវាយប្រហារយោធាលើប្រទេសវេណេស៊ុយអេឡានៅពេលនេះទេ។ ផ្ទុយទៅវិញ ទីក្រុងវ៉ាស៊ីនតោននឹងបន្តកំណត់គោលដៅលើនាវារត់ពន្ធគ្រឿងញៀន ដែលជាផ្នែកមួយនៃយុទ្ធនាការយោធានៅទូទាំងអាមេរិកឡាទីនដោយប្រ់ើប្រាស់កងទ័ពជើងទឹក នាវាចម្បាំង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក នាវាមុជទឹក និងយន្តហោះគ្មានមនុស្សបើក។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា នៅពេលនេះមិនទាន់មានផែនការណាមួយដើម្បីចាប់ខ្លួន ឬវាយប្រហារលោក Maduro នៅឡើយទេ ប៉ុន្តែសហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅប្រតិបត្តិការរត់ពន្ធគ្រឿងញៀន។ ចំណែកមន្ត្រីម្នាក់ទៀតបាននិយាយថា ជំនួបតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក Maduro មិនទាន់មានកាលបរិច្ឆេទនៅឡើយទេ ហើយកំពុងរៀបចំ។
បើទោះបីជាមានភាពតានតឹងកើនឡើងក៏ដោយ លោក Maduro បាននិយាយថា ប្រទេសវេណេស៊ុយអេឡាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា «ទល់មុខគ្នា» ជាមួយសហរដ្ឋអាមេរិក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


