ព័ត៌មានជាតិ
Royal Railway ៖ ប្រេងដែលធ្លាយចេញ ក្នុងឧបទ្ទវហេតុក្រឡាប់រថភ្លើង មិនមែននាំចូលពីថៃទេ
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) បានច្រានចោលព័ត៌មានមិនពិតថា ប្រេងឥន្ធនៈដែលបានធ្លាយចេញក្នុងពេលជួបឧបទ្ទវហេតុរថភ្លើងរអិលធ្លាក់ផ្លូវនៅខេត្តពោធិ៍សាត់ ជាប្រេងដឹកមកពីប្រទេសថៃ។

ការបដិសេធបែបនេះ បានធ្វើឡើង បន្ទាប់ពីអ្នកលេងបណ្តាញសង្គមបានលើកឡើងថា ប្រេងឥន្ធនៈដែលដឹកជញ្ជូនតាមខ្សែរថភ្លើង បាននាំចូលមកពីប្រទេសថៃ។
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ករណីស្រុតផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ ក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានបញ្ជាក់ថា ឧបទ្ទវហេតុនេះ ពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬមានអ្នករងរបួសនោះទេ។ ក្រុមអ្នកជំនាញបច្ចេកទេសបានចុះទៅទីតាំងភ្លាមៗ ដើម្បីធានា សុវត្ថិភាពក្នុងបរិវេណតំបន់កើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតលើមូលហេតុនៃឧបទ្ទវហេតុ និងចាប់ផ្តើមស្តារឡើងវិញនូវប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន។

ក្នុងនោះផងដែរ សេវាកម្មខ្សែរថដឹកអ្នកដំណើរ ខ្សែរថដឹកទំនិញ និងសេវាកម្មផ្សេងៗទៀតត្រូវបានកែសម្រួលតាមតម្រូវការជាក់ស្តែងភ្លាមៗកំឡុងពេលស្តារឡើងវិញ និងបានរួចរាល់ជាស្ថាពរនៅយប់ថ្ងៃតែមួយ។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បញ្ជាក់ថា៖ «គ្មានការនាំចូល ឬដឹកជញ្ជូនប្រេងឥន្ធនៈ ឬទំនិញអ្វីពីថៃឡើយចាប់តាំងពីមានជម្លោះកម្ពុជា-ថៃមក ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ មិនធ្លាប់នាំចូល ឬនាំចេញផលិតផលណាមួយពីប្រទេសថៃ ឬទៅកាន់ប្រទេសថៃឡើយ រួមទាំងប្រេងឥន្ធនៈផងដែរ»។
បច្ចុប្បន្ន គ្មានលំហូរដឹកជញ្ជូនតាមផ្លូវដែកឆ្លងដែនរវាងប្រទេសទាំងពីរនេះឡើយ។ ប្រេងឥន្ធនៈដែលពាក់ព័ន្ធនេះគឺនាំចូលដោយស្របច្បាប់ពីប្រទេសសិង្ហបុរី ប្រេងឥន្ធនៈដែលកំពុងដឹកជញ្ជូននៅលើខ្សែរថដែលជួបឧបទ្ទវហេតុនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនស្របច្បាប់ កម្ពុជាមួយដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ប្រេងឥន្ធនៈនេះត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសសិង្ហបុរី ដោយអនុវត្តតាមបទប្បញ្ញត្តិទាំងអស់ និងស្របតាមស្តង់ដារគុណភាព ព្រមទាំងមានឯកសារបញ្ជាក់ច្បាស់លាស់។
ការដឹកជញ្ជូនរបស់រថភ្លើងកម្ពុជាគឺនៅក្នុងប្រទេសតែប៉ុណ្ណោះ តួនាទីរបស់ក្រុមហ៊ុនក្នុងការដឹកជញ្ជូន គឺដឹកជញ្ជូនពីកំពង់ផែព្រះសីហុនុ ផ្លូវដែកភាគខាងត្បូង (Southern Line) ទៅកាន់ផ្លូវដែកភាគខាងជើង(Northern Line)។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ខ្សែរថភ្លើងលេខ៦៥៣៥ បានដឹកប្រេងចំនួន២៥ទូរ របស់ក្រុមហ៊ុនសូគីម៉ិច (ប្រភពនាំចូលពីប្រទេសឹង្ហបុរី តាមកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ) ដោយចេញដំណើរពីស្ថានីយភ្នំពេញ ឆ្ពោះទៅស្ថានីយបឹងព្រីង ខេត្តបាត់ដំបង ដើម្បីចែកចាយនៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា មិនមែនជាប្រេងនាំចូលពីប្រទេសថៃ ដូចការប៉ាន់ស្មាន និងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាន និងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


