ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់មនោរម្យ បន្តជួសជុលអ៊ុតកៅស៊ូថ្មី លើកំណាត់ផ្លូវលេខ ១៤០
រដ្ឋបាលសង្កាត់មនោរម្យជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង០៨ នៃរដ្ឋបាលខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់ពីហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានផ្លូវថ្នល់ ចិញ្ជើមផ្លូវ ភ្លើងបំភ្លឺផ្លូវជាដើម ដើម្បីបម្រើជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកធ្វើដំណើរផងដែរ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ប់ សារ៉េត នាយករដ្ឋបាលខណ្ឌ៧មករា តំណាងឲ្យ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងលោកស្រី សួ គឹមឡេង ចៅសង្កាត់មនោរម្យ បានបើកការដ្ឋានជួសជុលផ្លូវ អ៊ុតកៅស៊ូ នៅកំណាត់ផ្លូវលេខ១៤០ មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា។


ក្នុងឱកាសបើកការដ្ឋាននេះដែរលោក ម៉ប់ សារ៉េត នាយករដ្ឋបាលខណ្ឌ៧មករា បានលើកឡើងថា កន្លងមកកំណាត់ផ្លូវនេះមានសភាពជង្ហុកសំបុកមាន់ ខូចខាតស្ទើរទាំងស្រុង ដូច្នេះរដ្ឋបាលខណ្ឌក៏ដូចជាសង្កាត់បានជួសជុលកំណាត់ផ្លូវនេះឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

លោកបន្ថែមថា ចៅសង្កាត់ជាម្ចាស់មូលដ្ឋាន និងម្ចាស់គម្រោងអភិវឌ្ឍន៍របស់សង្កាត់ផ្ទាល់ត្រូវតែចុះត្រួតពិនិត្យតាមដានការដ្ឋានដែលកំពុងតែដំណើរការឲ្យបានជាប់ជាប្រចាំគឺតាមដានត្រួតពិនិត្យ ឲ្យត្រូវលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជៀសវាងបង្ករផលប៉ះពាល់ប្រជាពលរដ្ឋ យឺតយាវក្នុងកិច្ចសន្យារបស់គម្រោង។
លោក គឹមតុង ជាប្រជាពលរដ្ឋប្រកបរបរកាត់សក់ នៅកំណាត់ផ្លូវលេខ១៤០ បានលើកឡើងថា ក្រោយរដ្ឋបាលសង្កាត់ និងខណ្ឌបានយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ,ពលរដ្ឋមានក្ដីរីករាយសប្បាយចិត្ត បានផ្លូវស្អាត ចិញ្ជើមផ្លូវល្អ មានសោភ័ណភាពមុខផ្ទះ និងដងផ្លូវ និងអរគុណដល់អាជ្ញាធរមូលដ្ឋាន សូមបន្តអនុវត្តឲ្យបានជាប្រចាំបន្តទៀត។


សូមបញ្ជាក់ជូនថា នៅក្នុងមូលដ្ឋានខណ្ឌ៧មករាសង្កេតឃើញថានៅតាមដងផ្លូវមួយចំនួននៅក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌបានបន្តការយកចិត្តទុកដាក់ ដូចជាគម្រោងការផ្លាស់ប្ដូរការ៉ូឡារលើចិញ្ចើម គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ និងការផ្លាស់ប្ដូរប្រព័ន្ធលូជាដើម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានបានល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


