Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ជល​ផល​បង្ហាញ​លទ្ធផល​ការងារបង្រ្កាប​បទល្មើស​ជលផលក្នុង​ខេត្តក្រចេះ

បានផុស

នៅ

រដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បាន​បង្ហាញពី​សកម្មភាពការងារ​បង្រ្កាបបទល្មើសជលផល​​ក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ២០២៥ ដោយសហការជាមួយគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្រុមឆ្មាំទន្លេ សហគមន៍នេសាទ និងស្ថាប័នពាក់ពន្ធ័ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅក្នុងដែននេសាទតាមបំរុងបណ្តាក្រុង ស្រុក និងដែននេសាទក្នុងតំបន់អភិរក្សផ្សោតនិងជិវចម្រុះជលផល ចំនួន ០១ លើក បង្ក្រាបបានចំនួន ៥ ករណី និងបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ០១ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការណ៍ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងដែននេសាទបំរុង ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង អធិការរដ្ឋបាលជលផលមេគង្គ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងព្រែកឆ្លូង ស្ថិតក្នុងភូមិសាស្ត្រឃុំដំរីផុង ឃុំកំពង់ដំរី ស្រុកឆ្លូង។

ជាលទ្ធផល គឺបានដកហូតឧបករណ៍នេសាទដាយចាប់ត្រីចំនួន ២វង់ ដែលឧបករណ៍ដាយចាប់ត្រីនីមួយៗមានមុខទំហំមធ្យម ១២ម៉ែត្រ បណ្តោយប្រវែង ៣០ម៉ែត្រ ក្រឡាទំហំ ២សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ មករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ។

ដោយឡែក ក្នុងតំបន់អភិរក្សសត្វផ្សោត កម្លាំងសមត្ថកិច្ចចម្រុះបានដកហូតសន្ទូចរនង ចំនួន ១២ខ្សែ ប្រវែង ៦១០ម៉ែត្រ ផ្លែសន្ទូចលេខ ៩ ចំនួន ១៦០ផ្លែ ផ្លែសន្ទូចលេខ ១០ ចំនួន ២៥០ផ្លែ និងដកហូតមងចំនួន ០៥ត្បូង ប្រវែង ២០០ម៉ែត្រ ក្រលាចាប់ពី ១៣-១៥សង់ទីម៉ែត្រ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹថា ខេត្តក្រចេះ មានសហគមនន៍នេសាទសរុបចំនួន ៦៨សហគមន៍ ក្នុងនោះ សហគមន៍ ដែលបានចុះបញ្ជី មានចំនួន ៦៥សហគមន៍ នៅមិនទាន់បានចុះបញ្ជីមានចំនួន ៣សហគមន៍ មានសមាជិកចំនួន ១៦០៩៧នាក់ ស្រី ៦០៦៦នាក់ មានគណ:កម្មការសរុបចំនួន ៦៣២នាក់ ស្រី ១៥៣នាក់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម