ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចូលទស្សនាស្វែងយល់ពីសមុច្ច័យ ដែលបានដាក់តាំងបង្ហាញក្នុងសារមន្ទីរខេត្ត។

ក្នុងការជួបជុំសំណេះសំណាលជាមួយលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ មន្រ្តីរាជការនៃមន្ទីរវប្បធម៌ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីរាជការនៃមន្ទីរវប្បធម៌ខេត្ត ក្នុងបេសកកម្មចូលរួមថែរក្សា ការពារនូវវប្បធម៌និងប្រពៃណី អត្តសញ្ញាណរបស់ជាតិ។

បន្ទាប់ពីពិធីសំណេះសំណាលខាងលើ ក៏មានការសម្តែងនូវរបាំជូនពរ ដែលសម្តែងដោយសិស្សានុសិស្សបន្តវេនមកពីសាលានានា ក្នុងខេត្ត។ សូមបញ្ជាក់ថា សារមន្ទីរខេត្តកំពង់ឆ្នាំង ត្រូវបានដាក់តាំងបង្ហាញនូវសមុច្ច័យ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


