សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះខេត្តក្រចេះ ចុះបង្ក្រាបទីតាំងសិប្បកម្មឈើមួយកន្លែង គ្មានច្បាប់អនុញ្ញាតិ
ទីតាំងសិប្បកម្មគ្រឿងសង្ហារឹមធ្វើពីឈើធម្មជាតិមួយកន្លែង ស្ថិតនៅឃុំស្រែជិះ ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ម្សិលម៉ិញនេះ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង៣០នាទី សមត្ថកិច្ចចម្រុះរួមមាន មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ កម្លាំងកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ មន្ត្រីបរិស្ថានខេត្តក្រចេះ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែជិៈ បានសហការគ្នាចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើ និងធ្វើសន្និធិផល-អនុផលព្រៃឈើ ចំនួន ០១ កន្លែង ដែលគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ស្ថិតនៅត្រង់ចំណុចនិយាមកា៦៦០៣៤៤-១៤៣១៣២៧ ក្នុងភូមិសាស្រ្តភូមិស្រែរុង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។



ប្រភពដដែលបានបន្តឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចម្រុះបានចាប់ឃាត់វត្ថុតាងល្មើស ដូចជា៖
– តួម៉ាស៊ីនបញ្ឈរ ចំនួន០១គ្រឿង
– តុឈូស ចំនួន០១
– ម៉ាស៊ីនគោយន្ត២២សេស ចំនួន០១គ្រឿង
– ធុងខ្យល់ ចំនួន០១គ្រឿង
– រណារថាស ចំនួន០១
– ម៉ូទូរឈូស ចំនួន០១គ្រឿង
– ម៉ូទ័រលក ចំនួន០២គ្រឿង
– ម៉ូទ័រកាត់ ចំនួន០២គ្រឿង
– ម៉ូទ័រខាត់ ចំនួន០២គ្រឿង និងឈើអារលេខ១ (សុក្រម) ចំនួន ៥១ដុំ ស្មើនឹង១.២៤៤ (មួយម៉ែត្រត្រីគុណពីររយសែសិបបួន) និងដោយគ្មានម្ចាស់ទទួលខុសត្រូវ (អញ្ញាតជន)។
វត្ថុតាងល្មើសបានប្រគល់ជូនលោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ យកមករក្សាទុកក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ ដើម្បីថែរក្សាទុកជាបណ្តោះអាសន្ន ស្ថិតនៅភូមិប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
ពាក់ព័ន្ធជុំវិញករណី សមត្ថកិច្ចខេត្តក្រចេះចុះបង្ក្រាបទីតាំងសិប្បកម្មគ្រឿងសិង្ហារឹមធ្វើពីឈើធម្មជាតិដុះស្លែមួយកន្លែង ស្ថិតនៅឃុំស្រែជិះ ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ កម្ពុជាថ្មីបានធ្វើការទាក់ទង់ទៅលោក ទ្រី សុភក្ត្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ប៉ុន្តែគ្មានអ្នកទទួលនិងឆ្លើយតបឡើយរហូតមកដល់វេលាម៉ោង ២:៤០នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


