ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ មិនហ៊ានឆ្លើយសំណួរអ្នកកាសែត ជុំវិញការចរចាពន្ធជាមួយអាមេរិក ក្រោយផ្ទុះអាវុធនៅព្រំដែន
ជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាថ្មីនៅព្រឹកថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥ ដោយភាគីថៃ បានបើកការបាញ់មកលើកម្ពុជាមុន ឈានដល់ការប្រើយន្តហោះចម្បាំង F-16 ទៀតផង។

ជុំវិញស្ថានការណ៍ដ៏ក្តៅគគុកនេះ ក្រុមអ្នកសារព័ត៌មានបានចោទជាសំណួរទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Ekniti Nitithanprapas ពាក់ព័ន្ធបញ្ហានៃកិច្ចចរចាពន្ធជាមួយសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋមន្ត្រីរូបនេះមិនហ៊ានឆ្លើយនោះទេ។
តាមការផ្សាយរបស់ Thai Enquirer, ក្រុមអ្នកកាសែតបានចោទសួរថាតើ ការប៉ះទង្គិចនៅព្រំដែនថ្មីនេះ នឹងប៉ះពាល់ដល់កិច្ចចរចាពន្ធជាមួយសហរដ្ឋអាមេរិកដែរឬទេ? យ៉ាងណា មិនមានចម្លើយឡើយ ដោយលោក Ekniti ខំប្រញាប់ដើរចេញពីអ្នកសារព័ត៌មាន។
ទោះបែបនេះ ថ្លែងមុនកិច្ចប្រជុំគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចលើកទី៧ ក្នុងវិមានរដ្ឋាភិបាលនៅថ្ងៃទី៨ លោក Ekniti បានលើកឡើងថា លោកចាំបាច់ ត្រូវផ្តោតលើកិច្ចប្រជុំនាពេលខាងមុននេះសិន។
សូមជម្រាបជាថ្មី រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់ពន្ធគយអាមេរិក និងការគំរាមកំហែងផ្នែកពាណិជ្ជកម្ម ដើម្បីដាក់សម្ពាធយ៉ាងខ្លាំងឲ្យថៃ ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅក្នុងប្រទេស ម៉ាឡេស៊ី ដែលមានទាំងប្រមុខសេតវិមាននិងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ ជាសាក្សី។
ក្នុងអំឡុងការប្រយុទ្ធគ្នាខ្លាំងក្លាកាលពីខែកក្កដា លោកត្រាំព្រមានថា ការចរចាពន្ធគយជាមួយអាមេរិកនឹងត្រូវផ្អាក ឬទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ពន្ធគយខ្ពស់ ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ឈប់។
ជាលទ្ធផលនៃការចុះកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ អាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយកម្ពុជា និងថៃ ដែលមានលក្ខខណ្ឌអំណោយផលជាងមុន ដូចជាការកាត់បន្ថយពន្ធគយជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


