ព័ត៌មានជាតិ
ក្រុមនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសកូរ៉េ ជួបជុំគ្នាថ្កោលទោសចំពោះការបាញ់ប្រហារពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា
ក្រុមនិស្សិតខ្មែរប្រមាណ ៤០នាក់ ដែលស្ថិតនៅក្នុងសមាគមនិស្សិតនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នានៅថ្ងៃទី៨ ខែធ្នូ ដោយបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់ប្រហារពីសំណាក់កងកម្លាំងថៃ មកលើដែនអធិបតេយ្យកម្ពុជា ដែលបានបណ្ដាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាស្លាប់ និងរបួសមួយចំនួន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

ការថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនបានស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

តាមរយៈសារជាភាសាខ្មែរ អង់គ្លេស និងភាសាកូរ៉េផងនោះ ក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូងទាំងនោះ ក៏បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងយុត្តិធម៌។

ជាមួយគ្នានេះ ក្រុមនិស្សិតខ្មែរ ក៏បានប្ដេជ្ញាចូលរួមជួយផ្សព្វផ្សាយតាមគ្រប់មធ្យោបាយអំពីការឈ្លានពានម្តងហើយម្តងទៀត ពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដើម្បីឱ្យមិត្តភក្តិកូរ៉េ ក៏ដូចជាមិត្តភក្តិបរទេសដទៃទៀត ដឹងអំពីការពិតជាក់ស្តែង៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


