ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាល និងយោធាថៃ
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា (គ.ប.ក) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាល និងយោធាថៃ ក្នុងរយៈពេល ១៨ថ្ងៃកន្លងមកនេះ ដែលបានវិវត្តពីការប៉ះទង្គិចតាមព្រំដែន មកជាសង្គ្រាមឈ្លានពានពេញលេញ ប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ភាគីថៃបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ រួមមានយន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល ដោយបាញ់ប្រហារតាមជើងគោក ជើងទឹក និងជើងអាកាស មកលើទីតាំងជនស៊ីវិលនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ហើយថែមទាំងចូលមកក្នុងដែនអធិបតេយ្យកម្ពុជាជាង ៩០គីឡូម៉ែត្រពីបន្ទាត់ព្រំដែន។

គណបក្សបានលើកឡើងជាពិសេសអំពីការវាយប្រហារនៅខេត្តបាត់ដំបង ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យកងទ័ពអាកាសភូមិន្ទថៃ ឧត្តមសេនីយ៍ Chakkrith Thammavichai កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍បានចាត់ទុកសកម្មភាពទាំងនេះថា ជា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ខណៈដែលប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ រួមទាំងស្ត្រី និងកុមារ ជាង ៥០ភាគរយ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន។
បន្ថែមពីនេះ លំនៅឋានប្រជាពលរដ្ឋ វត្តអារាម រូបសំណាកសាសនា សាលារៀន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ឌជាតិ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ រួមមានប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំជាដើម។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមមិត្តភាពបារាំង–កម្ពុជានៃសភាបារាំង តំណាងដោយឯកឧត្តម Thomas LAM ដែលបានបញ្ជាក់ថា សន្ធិសញ្ញា និងអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ នៅតែជាឯកសារគតិយុត្តសម្រាប់កំណត់ព្រំដែនកម្ពុជា–ថៃ។
គណបក្សក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការប្រព្រឹត្តឧក្រិដ្ឋកម្មលើសាសនា និងជំនឿ តាមរយៈការវាយកម្ទេចរូបសំណាកព្រះវិស្ណុដោយកងទ័ពថៃ។
គណបក្សប្រជាជនកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ដែលបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិភាព និងការប្រើប្រាស់មធ្យោបាយការទូត ហើយបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងការដោះស្រាយជម្លោះដោយគោរពច្បាប់អន្តរជាតិ និងយន្តការការទូត។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ និងងាកមកគោរពបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសប្រធានកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ឱ្យបានម៉ឺងម៉ាត់៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


