ព័ត៌មានអន្ដរជាតិ
ស្ថានទូតអាមេរិកព្រមានពលរដ្ឋខ្លួនឲ្យនៅឆ្ងាយយ៉ាងហោច៥០គ.ម ពីព្រំដែនកម្ពុជា-ថៃ
ស្ថានទូតអាមេរិកប្រចាំនៅប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខដ៏កម្រ និងបន្ទាន់មួយ ដោយព្រមានពលរដ្ឋខ្លួនឲ្យនៅឆ្ងាយពីព្រំដែនថៃ–កម្ពុជាយ៉ាងតិច៥០គីឡូម៉ែត្រ ខណៈដែលការប៉ះទង្គិចគ្នាដោយអាវុធរវាងប្រទេសជិតខាងទាំងពីរនៅតែបន្តកើនឡើង។

សេចក្តីជូនដំណឹងដែលបានចេញផ្សាយនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២៥ បានលើកឡើងថា របាយការណ៍ស្តីពីការបាញ់កាំភ្លើងធំ និងធុនតូចបានកើនឡើងនៅតាមតំបន់ព្រំដែនជាច្រើន ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារឆ្លងដែន។ សេចក្តីជូនដំណឹងនេះបានពិពណ៌នាអំពីស្ថានភាពថា «ប្រែប្រួលឆាប់រហ័ស» ហើយបានកត់សម្គាល់ថា រដ្ឋាភិបាលអាមេរិកមានសមត្ថភាពមានកម្រិត ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅក្នុងខេត្តដែលរងផលប៉ះពាល់។
ស្ថានទូតបានថ្លែងថា «ពលរដ្ឋអាមេរិកគួរតែចៀសវាងរាល់ការធ្វើដំណើរក្នុងរង្វង់ដី៥០គីឡូម៉ែត្រពីព្រំដែនថៃ–កម្ពុជា ដោយសារតែមានអរិភាពសកម្ម និងស្ថានភាពសន្តិសុខដែលមិនអាចទាយទុកជាមុនបាន»។
សេចក្តីណែនាំនេះបានជំរុញឲ្យជនជាតិអាមេរិកដែលរស់នៅ ឬធ្វើដំណើរនៅភាគខាងជើង និងខាងកើតប្រទេសថៃ អនុវត្តតាមការណែនាំពីកងកម្លាំងសន្តិសុខថៃ តាមដានសេចក្តីប្រកាសក្នុងតំបន់ និងធ្វើបច្ចុប្បន្នភាពផែនការសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួនរបស់ពួកគេ។ ស្ថានទូតបានអះអាងសាជាថ្មីថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស ខណៈដែលការប្រយុទ្ធគ្នារីករាលដាលពាសពេញតំបន់ព្រំដែនជាច្រើន។
អរិភាពរវាងកងកម្លាំងកម្ពុជា និងថៃបានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្កឲ្យមានការព្រួយបារម្ភពីបណ្តារដ្ឋាភិបាលក្នុងតំបន់ និងដៃគូអន្តរជាតិជុំវិញហានិភ័យនៃជម្លោះកាន់តែរីកធំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


