ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃលើកឡើងពីកិច្ចសហការជិតស្និទ្ធរបស់ស្ថាប័នអក្សរសម្ងាត់វៀតណាមជាមួយកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា លើកឡើងពីកិច្ចសហការដ៏ជិតស្និទ្ធរបស់ស្ថាប័នអក្សរសម្ងាត់វៀតណាមជាមួយកម្ពុជា ដោយលោករដ្ឋមន្ត្រី បង្ហាញការជឿជាក់លើផែនការសហប្រតិបត្តិការរវាងស្ថាប័នអក្សរសម្ងាត់ប្រទេសទាំងពីរនឹងកាន់តែផ្ដល់ផលវិជ្ជមាន។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីផែនការសហប្រតិបត្តិការឆ្នាំ២០២៦ លើវិស័យអក្សរសម្ងាត់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងគណៈអក្សរសម្ងាត់វៀតណាម ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបជាមួយលោក ង្វៀន ហៀវហុង អនុប្រធានអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃទី១០ ខែធ្នូនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចាត់ទុកផែនការសហប្រតិបត្តិការរវាងស្ថាប័នអក្សរសម្ងាត់របស់កម្ពុជា និងវៀតណាម នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធក្នុងវិស័យអក្សរសម្ងាត់។
លោក ស សុខា និងលោក ង្វៀន ហៀវហុង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវិស័យអក្សរសម្ងាត់រវាងភាគីទាំងពីរ ព្រោះវិស័យអក្សរសម្ងាត់ដើរតួនាទីសំខាន់ប្រៀបដូចជាខែលការពាររាល់ការសម្ងាត់របស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខជូនជាតិ និងប្រជាជន ដើម្បីបុព្វហេតុរួមនៃសុខសន្តិភាព ភាពសុខដុមរមនា ផ្ដល់លទ្ធភាពដល់ការបន្តការអភិវឌ្ឍសង្គមជាតិកាន់តែរីកចម្រើន។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានអរគុណដល់គណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធក្នុងវិស័យអក្សរសម្ងាត់ ដោយនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នទាំងពីរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


