ព័ត៌មានអន្ដរជាតិ
លើកដំបូង! អង់គ្លេស ទទួលស្គាល់ថា ទាហានខ្លួន បាត់បង់ជីវិតនៅ អ៊ុយក្រែន
ទីបំផុត ចក្រភពអង់គ្លេសប្រកាសថា ទាហានរបស់ខ្លួនម្នាក់ បានបាត់បង់ជីវិតក្នុងប្រទេសអ៊ុយក្រែន ដែលនេះគឺជាការទទួលស្គាល់លើកដំបូងអំពីវត្តមានទាហានខ្លួននៅអ៊ុយក្រែន។

តាមការផ្សាយរបស់ BBC, ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ពីការស្លាប់ទាហានឆ័ត្រយោងឈ្មោះ George Hooley អាយុ២៨ឆ្នាំ ដោយសារតែឧបទ្ទវហេតុ អំឡុងការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលប្រភេទថ្មី។
យ៉ាងណា បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer, ទាហានរូបនេះ មិនមែនពលីនៅសមរភូមិឡើយ ពោលគឺនៅឆ្ងាយពីជួរមុខ។
លោក Starmer ថ្លែងក្នុងសភាថា៖ «ពលទាហាន Hooley បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មមួយ ឆ្ងាយពីជួរមុខ ខណៈពេលមើលកងកម្លាំងអ៊ុយក្រែនសាកល្បងប្រព័ន្ធការពារថ្មី។ ជីវិតរបស់គាត់ពោរពេញទៅដោយភាពក្លាហាន និងការប្តេជ្ញាចិត្ត។ គាត់បានបម្រើប្រទេសរបស់យើងដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរនៅជុំវិញពិភពលោក ដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ រួមទាំងជាផ្នែកមួយនៃកងកម្លាំងតូចរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ»។

ជុំវិញវត្តមានកងទ័ពអង់គ្លេសនៅអ៊ុយក្រែននេះ មិនមានប្រតិកម្មពីខាងរុស្ស៊ីឡើយ ដ្បិតទីក្រុងមូស្គូ ធ្លាប់ព្រមានម្តងហើយម្តងទៀត ថា វត្តមានកងទ័ពបរទេសនៅអ៊ុយក្រែន គឺជាការចូលដៃក្នុងសង្គ្រាមដោយផ្ទាល់ក៏ដោយ។
កាលពីឆ្នាំមុន ចក្រភពអង់គ្លេស ទទួលស្គាល់ថា «យោធាមួយចំនួនតូច» កំពុងបម្រើការងារក្នុងតួនាទីគាំទ្រនៅក្នុងប្រទេសអ៊ុយក្រែន។
ទីក្រុងឡុងដ៍បានក្លាយជា អ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ មួយរបស់ទីក្រុងកៀវ ហើយទាហានអ៊ុយក្រែនជាង ៥៦ ០០០ នាក់ ត្រូវបានបណ្តុះបណ្តាលក្រោមប្រតិបត្តិការរបស់អង់គ្លេសដែលគេស្គាល់ថាជា ប្រតិបត្តិការ Interflex៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


