Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី១ ស្ថាបនាផ្លូវបេតុងរួចរាល់មួយខ្សែប្រវែងជិត១ពាន់ម៉ែត្រ

បានផុស

នៅ

ផ្លូវលំមួយខ្សែដែលរងការខូចខាតជាយូរមកហើយ ពិបាកក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ ពេលនេះអាជ្ញាធរបានស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែក រួចរាល់ហើយដើម្បីសម្រួលដល់ការធើ្វដំណើរប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបរបរផ្សេងៗ។

លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពីលោក​ សក់​ ច័ន្ធកាញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ ដោយឃើញថាផ្លូវមួយខ្សែដែលស្ថិតនៅក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ រងការខូចខាតពិបាកក្នុងការធ្វើដំណើរក៏ដូចជាប្រកបរបរផ្សេងៗ​ ទើបលោក​ ដាក់គ្រឿងចក្រឈូសឆាយ ប្រែក្លាយផ្លូវខាងលើជាផ្លូវបេតុងឆ្អឹងដែក ពេលនេះស្ថាបនារួចរាល់ហើយ និង ដាក់ឲ្យពលរដ្ឋធ្វើដំណើរ​ តែហាមឃាត់រថយន្តធុនធំ​ ដឹកធ្ងន់ចូលដោយសារតែបេតុងមិនទាន់រឹងមាំល្អ។

លោក​ កង​ វង​ បានបន្តថា​ ផ្លូវខាងលើមានប្រវែង៩០០ម៉ែត្រ​ ទទឹង៦ម៉ែត្រ​ ដោយប្រើប្រាស់ថវិការមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ​ លោកក៏បានដាក់គ្រឿងចក្រឈូសឆាយនិងស្ថាបនាផ្លូវបេតុងមួយខ្សែទៀតដោយចាប់ ពីទីបញ្ជាការកងរាជអាវុធហត្ថ​ រហូតទៅដល់ផ្លូវ៥០ម៉ែត្រ​ ស្ថិតក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ខណៈកំពុងស្ថាបនា៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម