Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ពីក្រុមផ្ការីកគ្រប់រដូវ សម្រាប់ឧបត្ថម្ភជូនសមរភូមិមុខ និងជនភៀសសឹក

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ លោក ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប បាន​ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុម​ផ្កា​រីក​គ្រប់​រដូវ ដែល​ដឹកនាំ​ដោយ លោក ពាក់ មី តារា​កំប្លែង បាន​ចូលរួម​ឧបត្ថម្ភ​ជូន​ដល់​សមរភូមិ​មុខ គ្រួសារ​ទ័ព និង​ជនភៀសសឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​សប្បុរសធម៌​ទាំង​នោះ​រួមមាន ៖ មុង ១៩៩ អាវ​ចម្រុះ​ឈុត​ ៦៩៧ និង​ ៦៩៨ ​ដុំ សារុង​ ៥០ ខ្នើយ​ ២០ កន្ទេល ២៦១​ ដុំ មី ១៨៦៤​ កេស ត្រីខ ៦៧៦​ កេស ត្រីងៀត ១៧០​ គីឡូ អង្ករ ១៥០​ គីឡូ ទឹកត្រី ១៦ ​ដប ទឹកស៊ីអ៊ីវ ២២​ យួរ ទឹក​សុទ្ធ ១ ២០០ ​កេស សាប៊ូ​ដុស​ខ្លួន ៣០០ ​ដុំ នំ​ចម្រុះ ស្ករ​គ្រាប់ ១៨​ ប្រអប់ និង ២​ កេស កាហ្វេ ៤ ​កញ្ចប់ ទឹកដោះគោ​ជូរ ៥០​ កេស តង់ ​៤x៦ ១៨២​ ដុំ តង់​បោះជំរំ ២​ តង់ អង្រឹង​ ៩០ ភួយ​ ៨៩២ ក្រមា ៩២ ​ដុំ មួក ​១៣០ កន្សែង ១០៤​ ដុំ សំឡី​អនាម័យ ២៤ ​ដុំ ខោ​ទឹកនោម ៤១​ ដុំ​ធំ ផ្លិត​ ៦០ ថង់​ក្រណាត់ ៣៩ ​ថង់ ធូបមូស ១ ​កេស និង​ ១០​ ប្រអប់ នំប៉័ង​សសរ ​៥០ អំបុក ៦២ ​កញ្ចប់ ស្ករ​គ្រាប់ ៣ ​ប្រអប់ កំប៉ុង​ទឹក​ដោះគោ ១២០​ កំប៉ុង សាច់ក្រក ៨,៥ ​គីឡូ ឆៃប៉ូវ​ប្រៃ ១​ គីឡូ សា​តេ​សញ្ញា​ក្តាម ១៨០​ កញ្ចប់ ត្រី​ផាត់ ៤០ ​កញ្ចប់ ពង​ទា ៤៥០​ គ្រាប់ សៀង​ឆា ៣០​ កំប៉ុង​តូច ត្រសក់​ចាវ​ឆា ១៦ ​កំប៉ុង​តូច ប្រហិត និង​ប៉ាតេ ២​ កេស​ធំ។

លោក​អភិបាល​ខេត្ត ក្នុងនាម​រដ្ឋបាល​ខេត្ត​សៀមរាប សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា ក៏ដូចជា​​ប្រជាពលរដ្ឋ​ដែល​ជា​សប្បុរសជន​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​សមរភូមិ​ជួរមុខ គ្រួសារ​ទ័ព និង​ប្រជាជន​ដែល​​ជម្លៀស​ពី​តំបន់​សមរភូមិ​ចូល​មក​ភូមិសាស្ត្រ​ខេត្ត​សៀមរាប ដោយ​ទឹកចិត្ត​ស្មោះសរ​ក្នុង​ការ​រួបរួម​ជាតិខ្មែរ​ជា​ធ្លុង​មួយ​ដោយ​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រា​លំបាក៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម