Connect with us

ព័ត៌មានអន្ដរជាតិ

​អានុទីន ​ស្នើ​​​ព្រះរាជក្រឹត្យរំលាយសភា​​រួច​ហើយ​ ដើម្បី​ទប់​ស្កាត់​​បក្ស​ប្រជាជន​​​រឿងកែរដ្ឋធម្មនុញ្ញ​

បានផុស

នៅ

​សារព័ត៌មានថៃ​នានា បាន​ផ្សាយ​ជាបន្តបន្ទាប់​អំពីពាក្យចចាមអារ៉ាម​ដែល​កំពុង​តែ​​​​​​​​​​ផ្សព្វផ្សាយ​​​យ៉ាង​រហ័ស​ដែលថា ​នាយករដ្ឋមន្ត្រី​ អានុទីន ឆានវីរៈគុល បានដាក់សំណើ​រ​ថ្វាយ​ព្រះមហាក្សត្រ សុំរំលាយសភារួចហើយនៅល្ងាចនេះ​ថ្ងៃទី​​១១ខែ​វិច្ឆិកា​នេះ​​ គឺ​​ត្រៀម​ទុកមុន គណបក្សប្រជាជនដែល​​ជា​គណបក្ស​គាំទ្រ​លោក​ឲ្យ​ឡើង​ជា​នាយករដ្ឋមន្ត្រី និង​កំពុងប្រមូលហត្ថលេខារបស់សមាជិកសភាសម្រាប់ការជជែកដេញដោលដក​សេចក្តីទុកចិត្ត​ប្រឆាំងនឹងរដ្ឋាភិបាល​របស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​ព័ត៌មាន​​ Khaosod ​របស់ថៃ ​បាន​ផ្សាយ​ថា ការ​ស្នើ​​ចុត​ម៉ាយ​​នោះ​ធ្វើតាមការគាំទ្ររបស់គណបក្ស Bhumjaithai ក្នុងការរក្សាលក្ខខណ្ឌដែលសមាជិកព្រឹទ្ធសភាមួយភាគបីត្រូវតែអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុង​ការ​ជជែក​ដេញដោល​លើកទីបី។

សេចក្តី​រាយការណ៍​នោះ​ បាន​លើក​ឡើង​ថា​ វេលាម៉ោង ត្រឹមវេលា​ម៉ោង​៩​​យប់ នៅថ្ងៃទី១១ខែធ្នូ បន្ទាប់ពីគណបក្សប្រជាជនបានផ្លាស់ប្តូរហត្ថលេខារបស់សមាជិកសភាសម្រាប់ចលនា​ដាក់​ញត្តិដកសេចក្តីទុកចិត្ត​តាម​មាត្រា​១៥១​ នៃរដ្ឋធម្មនុញ្ញ សម្រាប់ការ​រារាំង​​ដល់​ការបោះឆ្នោត ដែលសមាជិកសភាគណបក្ស Bhumjaithai បានបោះឆ្នោត​គាំទ្រការកែប្រែរដ្ឋធម្មនុញ្ញដើម្បីរក្សាអំណាចអនុម័តមួយភាគបី​នៅ​ក្នុងដៃ​​ព្រឹទ្ធសភាសម្រាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែល​​ធ្វើឲ្យ​​​ការ​កែប្រែ​រដ្ឋធម្ម​នុញ្ញ​ពិបាកចេញរួ​ច​ក្នុងការ​​​ជជែក​ដេញដោល​លើក​ទី​៣នោះ។

​ដើម្បី​រារាំងសកម្មភាព​របស់​គណបក្ស​​ប្រជាជន​នេះ មានសេចក្តីរាយការណ៍មកថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ​អានុទីន ឆានវីរៈគុល​​ បានបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរំលាយសភា ដើម្បីអនុម័តរួចហើយ៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម